ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ​ឆ្លង​ជាង​១​មឺ​ុ​ន​នាក់​ ​អី​ុ​រ៉​ង់ ​​​ស្នើ​សុំ​ជំនួយ​បន្ទាន់​ពី ​IMF

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១២​មីនា​បាន​អំពាវនាវ​ដល់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF ឲ្យ​ប្រកាន់​ការ​ទទួលខុសត្រូវ​ក្នុង​លក្ខណៈ​ពិសេស​បំផុត​មួយ ដោយ​ក្រុង​តេ​ហេ​រ៉​ង់​និយាយ​ថា បាន​ស្នើ​ជំនួយ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​COVID-19 ដែល​ពេល​នេះ​ប៉ះពាល់​ដល់​មនុស្ស​ជាង​១០.០០០​នាក់​ហើយ​ក្នុង​ប្រទេស​នេះ​។ តាម​TWITTER​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​ចា​វ៉ា​ដ​ហ្សា​រី​ហ្វ​ថ្លែង​ថា ធនាគារកណ្ដាល​របស់​យើង​បាន​ស្នើ​សុំ​ជំនួយ​បន្ទាន់​ពី​IMF​។ លោក​ហ្សា​រី​ហ្វ​និយាយ​យោង​ដល់​ការ​សន្យា​កាល​ពីដើម​ខែមីនា…

ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១២​មីនា​បាន​អំពាវនាវ​ដល់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​IMF ឲ្យ​ប្រកាន់​ការ​ទទួលខុសត្រូវ​ក្នុង​លក្ខណៈ​ពិសេស​បំផុត​មួយ ដោយ​ក្រុង​តេ​ហេ​រ៉​ង់​និយាយ​ថា បាន​ស្នើ​ជំនួយ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​COVID-19 ដែល​ពេល​នេះ​ប៉ះពាល់​ដល់​មនុស្ស​ជាង​១០.០០០​នាក់​ហើយ​ក្នុង​ប្រទេស​នេះ​។

តាម​TWITTER​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​ចា​វ៉ា​ដ​ហ្សា​រី​ហ្វ​ថ្លែង​ថា ធនាគារកណ្ដាល​របស់​យើង​បាន​ស្នើ​សុំ​ជំនួយ​បន្ទាន់​ពី​IMF​។ លោក​ហ្សា​រី​ហ្វ​និយាយ​យោង​ដល់​ការ​សន្យា​កាល​ពីដើម​ខែមីនា របស់​អគ្គ​នាយិកា​IMF​លោកស្រី​KRISTALINA GEORGIEVA​ប្រើប្រាស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហិរញ្ញវត្ថុ​បន្ទាន់​សម្រាប់​ជួយ​បណ្ដា​ប្រទេស​ជា​សមាជិក ក្នុង​ការ​ប្រឈម​មុខ​នឹង​បណ្ដា​សោកនាដកម្ម​មនុស្សជាតិ ព្រមទាំង​ការ​លំបាក​នានា​ខាង​សេដ្ឋកិច្ច បណ្ដាល​មក​ពី​ការ​ឆ្លង​រាលដាល​លើ​ពិភពលោក​នៃ​វីរុស​COVID-19​។

ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៧៥​នាក់​ទៀត​ប្រកាស​នា​ថ្ងៃ​ទី​១២​មីនា និង​តុល្យការ​ផ្លូវការ​នៃ​អ្នក​បាត់​បង់​ជីវិត​ដល់​៤២៩​នាក់​ដោយ​វីរុស​នេះ អ៊ី​រ៉​ង់​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស​នោះ បន្ទាប់​ពី​ចិន​និង​អ៊ីតា​លី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ