​លឿនម៉្លេះ! ​កៀរ​​ម៉ូតូ​​ហើយ​​ជ្រុល​បុក​ចូល​ផ្ទះ​លក់​គ្រឿងសំណង់ទៀត​


រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ទ្រុង​ដឹក​ទំនិញ​១​គ្រឿង ​ខណៈ​បើកបរ​ក្នុង​ល្បឿន​លឿន​សុខ​ៗ ​ស្រាប់តែ​រេ​ចង្កូត​បុក​ឡើង​លើ​សួន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​ហើយ​ឆ្លងផ្លូវ​ពី​ម្ខាង​ទៅ​ម្ខាង​កៀរ​អ្នក​ជិះ​ម៉ូតូ​ បណ្ដាល​ឱ្យ​ដួល​រង​របួស​២​នាក់​ រួច​ជ្រុល​ទៅ​បុក​ចូល​ក្នុងផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​ជា​ច្រើន​​ក្នុងនោះ​មាន​ម៉ូតូ​២​គ្រឿង​ទៀតផង​ដែរ ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រង​របួស​នោះ​ឡើយ​។

​ហេតុ​ការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​រថយន្ត​ទ្រុង​ដឹក​ទំនិញ​មួយ​គ្រឿង​ខាងលើ​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AQ -០៣៣៦ ​បើកបរ​ដោយ​បុរស​ម្នាក់​ មិនស្គាល់​អត្តសញ្ញាណ ​ត្រូវ​បាន​នគរបាល ​និ​ង​ប្រជា​ការពារ​តាម​ចាប់​បាន​ខណៈ​ព្យាម​យាម​រត់គេច​ខ្លួន​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​ខាងលើ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងកល ពុំ​ដឹង​ថា​យ៉ាងម៉េច​នោះ​ទេ​ ស្រាប់តែ​រេ​ចង្កូត​បុក​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​ហើយ​ផ្លោង​ពី​ម្ខាង​ទៅ​ម្ខាង​កៀរ​ម៉ូតូ​១​គ្រឿង​ជិះគ្នា​២នាក់​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ​ព​ណ៌​ខ្មៅ​លាយ​ក្រហម​ ដែល​បើកបរ​ក្នុ​ងទិស​ដៅ​​បញ្ច្រា​គ្នា បណ្ដាល​ឲ្យ​ដួល​រង​របួស​ទាំង​២​នាក់​ ។ ​បន្ទាប់​មក​រថយន្ត​នេះ​​មិន​ទាន់​​អស់​ល្បឿន​ទៀត ហើយ​បាន​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​គ្រឿងសំណង់​មួយ​នៅ​ជិត​នោះ​ទាំង​កម្រោល បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​សំណង់​មួយ​ចំនួន​ រួម​នឹង​ម៉ូតូ​ក្នុង​នោះ​ចំនួន​២​គ្រឿង​ផង​ដែរ ប៉ុន្តែ​ជា​សំណាង​មិន​បាន​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​រង​របួស​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​បង្កហេតុ ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​និង​បុក​រះ​ជា​បន្តបន្ទាប់​បែប​នេះ​រួច​ហើយ​ អ្នក​បើក​បរ​រថយន្ត​បាន​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​រត់​មិន​រួច ​ដោយសារ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​ និង​ប្រជា​ការពារ​ដេញ​តាម​ចាប់​បាន​រួច​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​។​ បន្ទាប់​មក​ន​គ​​របាល​ចរាចរណ៍​ខណ្ឌដង្កោ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ