ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ថៃ​ហ្គ័​រ Tiger Street Football 2020 ធ្វើ​ឲ្យ​កក្រើក​​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​តា​ខ្មៅ ៖ ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​ឱកាស​អបអរសាទរ​ក្រុម​ជើងឯក​ម្ចាស់​ពាន Tiger Street Football 2020 វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ…

ក្រុង​តា​ខ្មៅ ៖ ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​ឱកាស​អបអរសាទរ​ក្រុម​ជើងឯក​ម្ចាស់​ពាន Tiger Street Football 2020 វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ទី​០៧-០៨ ខែមីនា ឆ្នាំ​២០២០ បាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​តា​ខ្មៅ នៅ​ក្នុង​បរិវេណ​ទីធ្លា​សួនច្បារ​ច្រមុះជ្រូក មាត់ទន្លេ​ក្រុង​តា​ខ្មៅ ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារាចម្រៀង​ល្បី​ជា​ច្រើន​រូប​។

ការ​ប្រគំ​តន្ត្រី​យក្ស​រយៈពេល​ពីរ​រាត្រី​ជាប់​គ្នា ពិតជា​អស្ចារ្យ​ណាស់​នាំ​ភាព​សប្បាយ​រីករាយ​ជូន​បង​ប្អូន​ក្នុង​ក្រុង​តា​ខ្មៅ ដោយ​មាន​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា ៖ លោក ខេមរៈ សិរីមន្ត អ្នក​នាង ឪ​ក សុគន្ធ​កញ្ញា កញ្ញា ពេជ្រ សោភា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ កញ្ញា សុខ សីឡា​លី​ន លោក ហ្សូ​ណូ លោក ខាត់ ជែ​ម​ស៏ លោក នី​កូ លោក Step និង​កញ្ញា ឈិ​ន ម៉ា​និច្ច​។

ការ​ប្រគំ​តន្ត្រី​ដ៏​កក្រើក​ពិសេស​នេះ ដែល​រៀបចំ​ផ្តាច់មុខ​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ (CBL)​។ ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០ មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.​។

ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ