ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អូស្ត្រាលី ឆ្លង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃរបស់​អូស្ត្រាលី លោក Peter Dutton ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មន្ទីរពេទ្យនៅ​រដ្ឋ​ឃ្វី​ន​លែ​ន បន្ទាប់​ពី​បាន​ធ្វើតេស្ត រក​ឃើញ​ វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ ។…

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃរបស់​អូស្ត្រាលី លោក Peter Dutton ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មន្ទីរពេទ្យនៅ​រដ្ឋ​ឃ្វី​ន​លែ​ន បន្ទាប់​ពី​បាន​ធ្វើតេស្ត រក​ឃើញ​ វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ ។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​១៣ មីនា​នេះ​ថា “​ព្រឹក​នេះខ្ញុំ​ភ្ញាក់​ឡើង​រាង​ក្តៅខ្លួន និង​ឈឺបំពង់ក​” ។ ខ្ញុំ​បាន​ទាក់ទង​ទៅ​មន្ទីរ​សុខាភិបាល​ឃ្វី​ន​ឡែ​ន​ភ្លាម​ៗ ហើយ​ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើតេស្ត រក​ឃើញ មាន​ផ្ទុក​វីរុស​ឆ្លង​នេះ ។

“​វា​ជា​គោលការណ៍​របស់​ក្រសួងសុខាភិបាល​នៃ​រដ្ឋ​ឃ្វី​ន​ឡែ​ន ដែល​អ្នក​ដែល​ធ្វើតេស្ត​ឃើញ វិជ្ជមាន គឺ​តម្រូវ​ឲ្យ​ចូល​មន្ទីរពេទ្យ​ហើយ ខ្ញុំ​អនុវត្ត​តាម​ដំបូន្មាន​នេះ ។ “​ខ្ញុំ​មាន​សុខភាព​ល្អ​ទេ ហើយ​ខ្ញុំ​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ