ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បោសសំអាត​តំបន់​មាន​មីន​ឱ្យ​ប្រែ​ក្លាយទៅ​ជា​តំបន់​វិស័យ​កសិកម្ម​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គណៈប្រតិភូ​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​(JMAS) បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ ។ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ខាងលើ​នេះ គណៈប្រតិភូ​អង្គការ…

ខេត្តបន្ទាយមានជ័យ ៖ គណៈប្រតិភូ​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​(JMAS) បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ខាងលើ​នេះ គណៈប្រតិភូ​អង្គការ (JMAS) បាន​មាន​ប្រសាសន៍​ថា អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​(JMAS)​បាន​ចាប់ផ្តើម​គម្រោង​បោះ​សំអាត​មីន​មាន​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ខែតុលា​ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០២០​នេះ​បាន​បោះ​សម្អាត​មីន​មាន​រយៈពេល​១​ឆ្នាំ​នៅ​តំបន់​ស្រុក​ម៉ា​ឡៃ​លើ​ផ្ទៃដី​ចំការ​មីន​ចំនួន​២០០​ហិ​កតា​។

គណៈប្រតិភូ​អង្គការ (JMAS) បាន​បញ្ជាក់​ថា អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​នឹង​មាន​គម្រោង​បន្ត​រយៈពេល​៣​ឆ្នាំ​ទៀត​នៅ​ស្រុក​ម៉ា​ឡៃ ស្រុក​អូរ​ជ្រៅ និង​ស្រុក​ស្វាយចេក​ធ្វើការ​បោះ​សំអាត​មីន​អោយ​អស់​ដើម្បី​អោយ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​កសិកម្ម​ដូច​ធ្វើស្រែ​និង​ចំការ​សម្រាប់​ជីវភាព​រស់នៅ​អោយ​កាន់តែ​ប្រសើ​ឡើង​។

គណៈប្រតិភូ​អង្គការ (JMAS) បាន​បញ្ជាក់​បន្ត​ថា ដោយឡែក​នៅ​តំបន់​ម៉ា​ឡៃ​ក្រោយ​ពេល សំអាត​មីន​រួច​ហើយ ប្រជា​កសិករ​ដាំដំឡូង​មី និង​ពោតក្រហម និង​ត្រសក់ផ្អែម ដែល​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​(JMAS) បាន​គាំទ្រ​សកម្មភាព​កសិកម្ម​ដែល​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ត្រសក់ផ្អែម ដែល​ជាទី​ផ្សារ​ឈ្មួញ​ថៃ​នាំ​ចេញ​លក់​ក្រុង​បាងកក ប្រទេស​ថៃ ខណៈ ឈ្មួញ​ថៃ​ជួល​អោយ​ប្រជា​កសិករ​ដាំ​នៅ​តំបន់​ស្រុក​ម៉ា​ឡៃ​លើ​ផ្ទះ​ដី​ដែល​សម្អាត​មីន​រួច​ហើយដោយ​ជួល​១​ហិ​កតា​តំលៃ​២.៥០០​ដុល្លារ និង​ជួយ​រួម​មាន​ម៉ាស៊ីនបូមទឹក បំពង់​ទឹក​ធារាសាស្ត្រ ប្លា​ស្ទិ​ក​គ្រប​រង ពូជ​និង​ជី​។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​គណៈប្រតិភូ​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​(JMAS)​ដែល​បាន​បន្ត​គម្រោង​បោសសម្អាត​មីន​រយៈពេល​៣​ឆ្នាំ​បន្ត​ទៀត​នៅ​តាម​បណ្តា​ស្រុក​ជាប់​ជាយ​ដែន​នៅ​ស្រុក​ម៉ា​ឡៃ ស្រុក​អូរ​ជ្រៅ និង​ស្រុក​ស្វាយចេក​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា សកម្មភាព​សម្អាត​មីន​អង្គការ JMAS បាន​បោសសម្អាត​មីន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​នៅ​ស្រុក​ម៉ា​ឡៃ​តំបន់​បោសសំអាត​មីន​បាន​ក្លាយជា​តំបន់​ទីប្រជុំជន​រួម​មាន​សាលារៀន ផ្លូវថ្នល់ និង​ដាំ​ដំណាំ​កសិផល​ដូច​ជា​ត្រសក់ផ្អែម​រហូត​នាំ​ចេញ​លក់​ទៅ​ប្រទេស​ជិតខាង ​ហើយ​អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន​(JMAS)​មាន​គម្រោង​ជួយ​ប្រែក្លាយ​ចំការ​មីន​ទៅ​ជា​ដីស្រែ​បៃតង​ស្រស់​ស្អាត​និង​ចំការ​សុ​បិ​ន្ត​ដូច​ការ​ដាំ​ណាំ​ត្រសក់ផ្អែម​អោយ​មន្ទី​ជំនាញ​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ការ​ដាំ​ដោះ​ទទួល​បាន​ផល​អោយ​ល្អ​ប្រសើរ​ឡើង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ