ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​ទេសចរណ៍​នានា​នៅ​សៀង​ហៃ​​ផ្តើម​បើក​​វិញ ខណៈ​​កូ​វី​ដ​១៩​ថយ​​អំណាច

4 ឆ្នាំ មុន

ចិន​ ៖ បន្ទាប់​ពី​មានការ​រំខាន​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ កន្លែង​ទេសចរណ៍​នៅ​សៀង​ហៃ​កំពុង​ចាប់ផ្តើម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​។ The Oriental Pearl Tower បាន​បើក​ដំណើរការ​ឡើង​វិញ កាលពី​ថ្ងៃ​ព្រហស្បតិ៍…

ចិន​ ៖ បន្ទាប់​ពី​មានការ​រំខាន​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ កន្លែង​ទេសចរណ៍​នៅ​សៀង​ហៃ​កំពុង​ចាប់ផ្តើម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​។ The Oriental Pearl Tower បាន​បើក​ដំណើរការ​ឡើង​វិញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោម​ការ​ត្រួតពិនិត្យ​សមត្ថភាព​និង​សុខភាព ដែល​មាន​កំណត់​រួម​ជាមួយ Shanghai Tower និង Jin Mao Tower​។

នៅ​ថ្ងៃ​សុក្រ​ សារមន្ទីរ​សៀង​ហៃគ្រោង​នឹង​បើក​ជា​ថ្មី​ ដោយ​កំណត់​ចំនួន​អ្នកទេសចរ​ត្រឹមតែ២០០០​នាក់​ប៉ុណ្ណោះ​ ។ ទីក្រុង​បុរាណ Fengjing និង​សារមន្ទីរ​ក្រមួន Madame Tussaud ក៏​បាន​ប្រកាស​ពី​ផែន​ការ​បើក​ដំណើរការ​ឡើង​វិញ​ ។ សូ​ម្បី​តែ​ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេ Huangpu ក៏​ចាប់ផ្តើម​វិល​ត្រឡប់​មក​វិញ​ នៅ​ថ្ងៃអាទិត្យ​ដែរ​។

ឧទ្យាន​នៅ​សៀង​ហៃ ក៏​គ្រោង​នឹង​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ ដោយ​មាន​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ ហើយ​មានការ​ហាមឃាត់​មិន​ឱ្យ​រាំ​ជា​ក្រុម​។ ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​ពាក់កណ្តាល កើត​ឡើង​នៅ​ពេល​ដែល​ទីក្រុង​សៀង​ហៃ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​ថ្មី​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​ថយ​ចុះ​ខ្លាំង លើកលែងតែ​អ្នកជំងឺ​ថ្មី​មក​តាម​ព្រ​លាន​យន្តហោះ​ពី​ប្រទេស​អុីតា​លី​៕

អត្ថបទសរសេរ ដោយ