ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​រឹត​បន្តឹង​លើ​ទិដ្ឋាការ ដោយសារ​តែ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ថៃ​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Anupong Paoji​nda បាន​និយាយ​ថា ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធបាន​លុប​ចោលការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់…

ថៃ​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Anupong Paoji​nda បាន​និយាយ​ថា ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធបាន​លុប​ចោលការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ សម្រាប់​ប្រទេស​ចំនួន​១៨ និងលុប​ការ​លើកលែង​ទិដ្ឋាការ​ សម្រាប់​ប្រទេស​ចំនួន​៣​ផ្សេង​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​នេះ​។

កាលពីមុន ពលរដ្ឋ​នៃ១៨​ប្រទេស អាច​ប្រើ​លិខិតឆ្លងដែន​ឬ​ឯកសារ​ធ្វើ​ដំណើរ​របស់​ពួក​គេ ដើម្បី​ដាក់​ពាក្យ​សុំ​ទិ​ដ្ឋ​ការ​នៅ​តាម​ច្រកព្រំដែន​អន្តោប្រវេសន៍​ថៃ​។ តែ​ពេល​នេះ​គឺ​មិន​អាច​នោះ​ទេ​។ កន្លែង​ទាំង១៨នោះ​រួម​មាន​ ប៊ុល​ហ្គា​រី ប៊ូ​តាន ចិន​(​រួម​ទាំង​តៃវ៉ាន់​) ស៊ី​ព័រ អេ​ត្យូ​ពី ហ្វី​ជី ហ្ស​ក​ហ្ស៊ី ឥណ្ឌា កា​ហ្សា​ក់​ស្ថាន ម៉ា​ល់តា ម៉ិ​ក​ស៊ិ​ក ណា​រ៊ូ ប៉ា​ពួ​ញូ​ហ្គី​ណេ រូ​ម៉ា​នី រុ​ស្ស៊ី អា​រ៉ាប់​ប៊ី​សា​អូឌីត អ៊ូ​ស​បេ​គី​ស្ថាន និង វ៉ា​នូ​អា​ទូ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា ការ​លើកលែង​ទិដ្ឋាការ​នឹង​ត្រូវ​លុប​ចោល សម្រាប់​ប្រទេស​កូរ៉េ​ខាងត្បូង អ៊ី​តា​លី និង​ហុងកុង​។ ឧត្តមសេនីយ៍ Anupong បាន​មាន​ប្រសាសន៍​ថា រាល់​ការ​មក​ដល់​របស់​ប្រទេស​ទាំងនោះ ត្រូវ​តែ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​ថៃ​ឬ​ស្ថាន​កុងស៊ុល និង​ធ្វើ​ដំណើរ​ដោយ​មាន​លិខិតបញ្ជាក់​វេជ្ជសាស្ត្រ ដើម្បី​បញ្ជាក់​ថា​ពួក​គេ​មិន​បាន​ឆ្លង​វីរុស​នេះ​ទេ​ ៕

អត្ថបទសរសេរ ដោយ