ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​ក្លិន​ខ្លួន​មែន​ទេ? កុំ​បារម្ភ​! អ្នក​អាច​បំបាត់បាន​​ជាមួយ​អាហារ​ទាំងនេះ

4 ឆ្នាំ មុន

ការ​បែកញើស​ហួសប្រមាណ និង​ក្លិន​ខ្លួន​មិនល្អ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​ការ​រំខាន​ជា​ខ្លាំង​ផង​ដែរ​។ រួម​ផ្សំ​នឹង​កត្តា DNA និង​អាយុ ហើយ​នោះ​អ្វី​ដែល​អ្នក​ទទួលទាន​ក៏​ជា​កត្តា​ជះ​ឥទ្ធិពល​លើ​ក្លិន​ខ្លួន​ធម្មជាតិ​ផង​ដែរ​។ ទោះជា​យ៉ាងណា ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​ជួយ​ទប់ស្កាត់…

ការ​បែកញើស​ហួសប្រមាណ និង​ក្លិន​ខ្លួន​មិនល្អ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​ការ​រំខាន​ជា​ខ្លាំង​ផង​ដែរ​។

រួម​ផ្សំ​នឹង​កត្តា DNA និង​អាយុ ហើយ​នោះ​អ្វី​ដែល​អ្នក​ទទួលទាន​ក៏​ជា​កត្តា​ជះ​ឥទ្ធិពល​លើ​ក្លិន​ខ្លួន​ធម្មជាតិ​ផង​ដែរ​។ ទោះជា​យ៉ាងណា ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​ជួយ​ទប់ស្កាត់ ព្រមទាំង​ដោះស្រាយ​បញ្ហា​ក្លិន​ខ្លួន និង​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​កាត់​បន្ថយ​បញ្ហា​ក្លិន​ខ្លួន​មិនល្អ ៖

១. ជី​វ៉ាន់ស៊ុយ ៖ ក្រៅពី​ជួយ​បង្កើន​រសជាតិ​និង​ក្លិន​នៃ​អាហារ ជី​វ៉ាន់ស៊ុយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ក្លរ៉ូភីល​និង​ក្លិនក្រអូប​ស្រស់ស្រាយ​ដែល​ធ្វើ​ឱ្យ​វា​ជា​ឱសថ​បែប​ធម្មជាតិ​ជួយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន​បាន​យ៉ាង​ប្រសើរ​។ ជី​វ៉ាន់ស៊ុយ​សម្អាត​រាង​កាយ និង​កម្ចាត់​រាល់​បាក់តេរី​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន​ខ្លួន​មិនល្អ​។ ជី​វ៉ាន់ស៊ុយ​មាន​ប្រសិទ្ធិ​ភាព​ប្រយុទ្ធ​ប្រឆាំង​សមាសធាតុ​ស្ពាន់ធ័រ​ដែល​បង្ក​ក្លិន​ខ្លួន​មិនល្អ​។ អ្នក​អាច​បន្ថែម​ជី​វ៉ាន់ស៊ុយ​ក្នុង​អាហារ ឬ​ឆុង​ដើម ឬ​ស្លឹក​ជី​វ៉ាន់ស៊ុយ​ស្ងួត​ជា​តែ​ដើម្បី​ទទួលទាន​ក៏​បាន​។

២. ក្រូចឆ្មារ​និង​ផ្លែក្រូច​ដទៃ​ទៀត ៖ ក្រូច​មាន​ក្លិន​ឈ្ងុយ​ស្រស់​ស្អាត ហើយ​ងាយ​នឹង​ស្រូប​យក​បាន​ដោយ​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រូច​និង​ក្រូចឆ្មារ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​មាន​ប្រសិទ្ធិ​ភាព​ជួយ​កម្ចាត់​ជាតិពុល​ផ្សេង​ៗ​ដែល​បង្ក​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​ចេញពី​ប្រព័ន្ធ​រាង​កាយ។

ដូច្នេះ​ដើម្បី​ជៀស​ផុត​បញ្ហា​ក្លិន​ខ្លួន​មិនល្អ ចូរ​ព្យាយាម​ទទួលទាន​ផ្លែក្រូច ឬ​ទឹកក្រូច​ស្រស់​ជា​ប្រចាំ​។ រីឯ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​មួយ​កែវ​នៅ​ពេល​ព្រឹក ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្លិន​មាត់​បាន​យ៉ាង​ឆាប់រហ័ស​។ ជម្រើស​ផ្សេង​ទៀត​ដើម្បី​បំបាត់​ក្លិន​មិនល្អ គឺ​ច្របាច់​ក្រូចឆ្មារ​ម្ខាង រួច​យក​ទឹកក្រូច​ឆ្មារ​នេះ​ទៅ​ដុស​លាប​ក្រោម​បាតជើង ឬ​ត្រង់​ក្លៀក ទុក​ឱ្យ​ស្ងួត រួច​ងូត​ទឹកជា​ការ​ស្រេច​។

៣. តែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​សរីរាង្គ និង​សារធាតុ tannin ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​បែកញើស​ហួសប្រមាណ និង​រារាំង​ការ​លូតលាស់​នៃ​បាក់តេរី​។ តែ​បៃតង​មាន​ប្រយោជន៍​ណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ក្លិន​ជើង រាង​កាយ និង​សូ​ម្បី​តែ​ខ្យល់​ដង្ហើម​។ ទទួលទាន​តែ​បៃតង​ជា​ប្រចាំ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​។

៤. ទឹក ៖ ការ​ទទួលទាន​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ក៏​ជួយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​ផង​ដែរ​។ ការ​ទទួលទាន​ទឹក​ជួយ​រាង​កាយ​បញ្ចេញ​ចោល​នូវ​ជាតិពុល​ផ្សេង​ៗ​ដែល​បង្ក​ក្លិន​ខ្លួន​មិនល្អ​។

៥. យ៉ា​អួរ ៖ ក្លិន​ខ្លួន​មិនល្អ​ពេល​ខ្លះ​ជា​រោគ​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ពោះវៀន​ខ្សោយ​។ ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រូ​បាយ​អូ​ទិ​ក​អាច​ជួយ​បង្កើន​កម្រិត​នៃ​បាក់​តេរី​ល្អ​ក្នុង​ពោះវៀន​និង​សម្រួលការ​រំលាយ​អាហារ​ដែល​ធ្វើ​ឱ្យ​សុខភាព​ពោះវៀន​មាន​លក្ខណៈ​ប្រសើរ​ឡើង​វិញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ