ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូម​មន្ត​ពិសេស​ ជួយ​ដោះ​ស្រាយ​បញ្ហា​ពងបែក​មាត់​មែន​បាន​!

4 ឆ្នាំ មុន

ពងបែក​មាត់ គឺជា​ដំបៅ​ដែល​ជា​ធម្មតា​លេចឡើង​លើ​អញ្ចាញធ្មេញ អណ្ដាត និង​កៀន​បបូរមាត់​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ពងបែក​មាត់​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ព្យាបាល​អាកា​រៈ​ពងបែក​មាត់​ឆាប់រហ័ស ៖ ១….

ពងបែក​មាត់ គឺជា​ដំបៅ​ដែល​ជា​ធម្មតា​លេចឡើង​លើ​អញ្ចាញធ្មេញ អណ្ដាត និង​កៀន​បបូរមាត់​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ពងបែក​មាត់​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ព្យាបាល​អាកា​រៈ​ពងបែក​មាត់​ឆាប់រហ័ស ៖

១. ម្សៅ Baking soda ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្សៅ baking soda ចំនួន ១/៤ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​និង​ទឹក​ត្រជាក់ ១ ស្លាបព្រា​បាយ ព្រមទាំង​ទឹកឃ្មុំ ១/២ ស្លាបព្រា​កាហ្វេ​ចូល​គ្នា​ឱ្យ​សព្វ​។ លាប​ល្បាយ​លើ​ដំបៅ​ពងបែក​។ អនុវត្ត​ឱ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​ពេល​ព្រឹក​និង​ល្ងាច​។

២. ទឹកឃ្មុំ ៖ ដំបូង​ត្រូវ​លាង​សម្អាត​មាត់ ឬ​ដំបៅ​ពងបែក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​សិន សឹម​លាប​ទឹកឃ្មុំ​ពីលើ​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​សះស្បើយ​។

៣. ទឹកខ្ទិះ​ដូង​ស្រស់ ៖ ដើម្បី​ឆាប់​ជា​សះស្បើយ​និង​បាត់​ឈឺចាប់ អ្នក​ក៏​អាច​ខ្ពុរមាត់​ជាមួយ​ទឹកខ្ទិះ​ដូង​ស្រស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​។

៤. ទឹកកក ៖ ប្រើប្រាស់​អណ្ដាត​ទប់​ទឹកកក​មួយ​ដុំ​តូច​ផ្ទាល់​លើ​ដំបៅ​ពងបែក​។ ភាព​ត្រជាក់​ជួយ​ឱ្យ​ស្ពឹក​ការ​ឈឺចាប់​និង​កាត់​បន្ថយ​អាកា​រៈ​ហើម​។ បន្ត​ធ្វើ​បែប​នេះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​តាម​ការ​ពេញចិត្ត​។ ការ​ទទួលទាន​ទឹក​ត្រជាក់​ពេញ​មួយ​ថ្ងៃ​ក៏​អាច​ជួយ​បាន​ដែរ​។

៥. ទឹកអំបិល ៖ លាយ​អំបិល ២​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សិន​មុន​នឹង​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ