ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ បង្ហាញ​កាយវិការ​ស្វាគមន៍​បែប​ថ្មី​ទៅ​កាន់​សមាជិក​រដ្ឋសភា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ប្រើ​កាយវិការ​បែប​ស្វាគមន៍​ថ្មី​ទៅ​កាន់​សមាជិក​រដ្ឋសភា​ ​ពេល​ចូល​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​១៣ ​មីនា…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ប្រើ​កាយវិការ​បែប​ស្វាគមន៍​ថ្មី​ទៅ​កាន់​សមាជិក​រដ្ឋសភា​ ​ពេល​ចូល​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​១៣ ​មីនា ឆ្នាំ​២០២០ ​។

ការ​​បង្ហាញ​កាយវិការ​បែប​ស្វាគមន៍​ថ្មី​នេះ​ ខណៈ​ដែល​ជំងឺ​រលា​កផ្លូវ​ដើម​ដង្ហើម​កូ​វី​ដ​-១៩​ បាន​និងកំពុង
វាយ​​ប្រហារ​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើក​ពិភពលោក ។

បន្ទាប់​ពី​ចុះ​​លើរថយន្ត​ សម្តេច​តេ​ជោ​ ហ៊ុន សែន​ ​បាន​បង្ហាញ​កាយវិការ​ស្វាគមន៍​ទៅ​កាន់​លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ដោយ​​​សម្តេច​បាន​ប្រើ​ដៃ​ជល់​គ្នា ដែល​ជា​​​ការ​ស្វាគមន៍បែបថ្មី ​។ ជាង​នេះ​សម្តេច ​ក៏​បាន​ធ្វើ​ទៅ​កាន់​សមាជិក ​សមាជិក​រដ្ឋសភា​ផង​ដែរ​ នៅ​ពេល​សម្តេច​ចូល​ដល់​សាល​ប្រជុំ​រដ្ឋ
សភា ។

អត្ថបទសរសេរ ដោយ