ពិត​​អត់? កីឡាករ Dybala ជា​​អ្នក​ទី​២​ក្នុង​ក្លិប Juventus ឆ្លង Covid-19


ក្នុងថ្ងៃនេះ មានការ​ចែកចាយ​ព័ត៌មាន​មួយ​ចំនួន ដែល​ថា​ខ្សែប្រយុទ្ធ​ក្លិប​សេះបង្កង់ Juventus កីឡាករ Paulo Dybala ជា​​អ្នក​ទី​២​ក្នុង​ក្លិប​នេះ ដែល​ឆ្លង​វីរុស Covid-19 បន្ទាប់​ពី​ខ្សែការពារ Daniele Rugani​។ តើ​ដំណឹង​នេះ​ពិត ឬ​យ៉ាងណា?

គិត​មក​ទល់​វេលា​ម៉ោង​១និង​៣០​នាទី​នេះ (​ម៉ោង​នៅ​កម្ពុជា​) នៅ​មិន​ទាន់​មានការ​ចេញ​សេចក្តី​ប្រកាស​ណាមួយ​ពី​ក្លិប Juventus ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​។ ដោយ​សេចក្តី​ប្រកាស​ចុង​ក្រោយ​ពី​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Juventus បាន​បញ្ជាក់​ថា យោង​តាម​ព័ត៌មាន​កាលពី​ម្សិលមិញ​ទាក់ទង​នឹង​កីឡាករ Daniele Rugani ដែល​ធ្វើតេស្ត​រក​ឃើញ​មាន​សញ្ញា​វិជ្ជមាន​នៃ​វីរុស Covid-19​។

បច្ចុប្បន្ន​មនុស្ស​ចំនួន​១២១​នាក់​មាន​ទាំង​កីឡាករ បុគ្គលិក រួម​ទាំង​ថ្នាក់ដឹកនាំ​របស់​ក្រុម Juventus កំពុង​ស្ថិត​ក្នុង​ការ​ឃ្លាំមើល និង​តាមដាន​សុខភាព​ដោយនៅ​ដាច់​ដោយឡែក​ពី​គេ ផ្អែក​លើ​បទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន​ ៕ (​កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ