ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ដកហូត​គ្រឿងសំណង់​ក្នុង​ការដ្ឋាន​ឃ្លាំង​ដែល​សង់​អត់​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ការដ្ឋានឃ្លាំងគ្រឿង​សំណង់​​អត់​ច្បាប់​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ទៅ​ដកហូត​យក​សម្ភារៈ​ជា​ការ​ព្រមាន ដើម្បី​អោយ​ម្ចាស់​សុំ​ច្បាប់​សាងសង់​អោយ​បាន​ត្រឹមត្រូវ​។ ការ​ចុះ​ដកហូត​សម្ភារៈ​ក្នុង​ការដ្ឋាន​ឃ្លាំង​គ្រឿងសំណង់​អត់​ច្បាប់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០២០ នៅ​ចំណុច​ការដ្ឋាន​ឃ្លាំង​គ្រឿងសំណង់…

រាជធានី​ភ្នំពេញ ៖ ​ការដ្ឋានឃ្លាំងគ្រឿង​សំណង់​​អត់​ច្បាប់​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ទៅ​ដកហូត​យក​សម្ភារៈ​ជា​ការ​ព្រមាន ដើម្បី​អោយ​ម្ចាស់​សុំ​ច្បាប់​សាងសង់​អោយ​បាន​ត្រឹមត្រូវ​។

ការ​ចុះ​ដកហូត​សម្ភារៈ​ក្នុង​ការដ្ឋាន​ឃ្លាំង​គ្រឿងសំណង់​អត់​ច្បាប់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០២០ នៅ​ចំណុច​ការដ្ឋាន​ឃ្លាំង​គ្រឿងសំណង់ ស្ថិត​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។

លោក​លឹ​ម សា​ម៉ឺ​ឌី ប្រធាន​ការិយាល័យ​នីតិកម្ម​ខណ្ឌ បានអោយ​ដឹង​ថា ការ​ចុះ​ដកហូត​សម្ភារៈ និង​ឧបករណ៍​បម្រើ​ឱ្យ​ការ​សាងសង់​ខាងលើ​នេះ​ដោយ​មានការ​អនុញ្ញាត​ពី​លោក​ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ ។ លោក​ប្រធាន​ការិយាល័យ​ក៍បាន​អោយ​ដឹង​ទៀត​ថា ការដ្ឋាន​ឃ្លាំង​គ្រឿងសំណង់​នេះ​បាន​សាងសង់​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ ។ កន្លង​មក លោក​អភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​អោយ​ម្ចាស់​ផ្អាក​ការ​សាងសង់ ដោយ​ណែនាំ​អោយ​សុំ​ច្បាប់ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​នៅ​តែ​បន្ត​សាងសង់​ដោយ​អត់​ច្បាប់ ទើប​អាជ្ញាធរ​ចុះ​មក​ដកហូត​សម្ភារៈ​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា សម្ភារៈ​ដកហូត​រួម​មាន​ម៉ូ​ទ័​រ​១​គ្រឿង ដែក​ទីប​ចំនួន​២២​ដើម និង​ដែក​ចង​ចាក់​សរសរ​ចំនួន​៤​ត្រូវ​បាន​ក្រុម​សន្តិសុខ​នាំ​គ្នា​លើកដាក់​រថយន្ត​ដឹក​យក​ទៅ​ដាក់​សាលា​ខណ្ឌ​ឬ​ស្សី​កែវ​ជា​ការ​ព្រមាន រួច​ណែនាំ​អោយ​ម្ចាស់​សុំ​ច្បាប់​សិន ទើប​អនុញ្ញាត​អោយ​សង់​បន្ត​ទៀត​។

តាម​ប្រភព​ពី​អ្នកម៉ៅការ​សំណង់​ខាងលើ​បានអោយ​ដឹង​ថា មុន​សាងសង់ ម្ចាស់​ក៏​បានអោយ​ប្រធាន​ភូមិ​ជា​អ្នក​ជួយ​សុំ​ច្បាប់ មិនដឹង​ថា មូលហេតុ​អ្វី​ទេ បានជា​ខណ្ឌ​ចុះ​មក​ឃាត់​និង​ចាប់​គ្រឿងសំណង់​បែប​នេះ? ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ