ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ទន្លេ​នៅ​បាត់ដំបង​ឆ្នាំ​នេះ បើ​បាន​ទៅ​ជិះ​ឡូ​រី​នៅ​ជើងភ្នំ​បាណ​ន់​ដឹង​តែ​សប្បាយ​ហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី១៣ មីនានេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ទន្លេ គណៈប្រតិភូ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ ដោយ​ជិះ​ឡូ​រី​កម្សាន្ត នៅ​ជើងភ្នំ​បាណ​ន់…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី១៣ មីនានេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ទន្លេ គណៈប្រតិភូ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ ដោយ​ជិះ​ឡូ​រី​កម្សាន្ត នៅ​ជើងភ្នំ​បាណ​ន់ រួម​ជាមួយ​ក្រុម​កីឡាករ​ជិះ​កង់ និង​ភ្ញៀវ​ទេសច​ក្នុងស្រុក​ប្រហែល៣០០​នាក់​ ។

ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ខេត្តបាត់ដំបង បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម ហើយ បើ​តាម​ការ​អំពាវនាវ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន គឺ​សូម​ឲ្យ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងឡាយ ត្រូវ​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ ដែល​នឹង​បន្ត​ទៅ​លេង​នៅ​ទីកន្លែង​ទេសចរណ៍​នានា​ទាំងនោះ នា​ឱកាស​មក​ទស្សនា​បុណ្យ​ទន្លេ​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួងទេសចរណ៍​សូម​ណែនាំ​នូវ​ទី​ទេសចរណ៍​ដ៏​ស័ក្តិសម មួយ​សម្រាប់​ដំណើរ​កម្សាន្ត​នា​ឱកាស​នេះ នោះ គឺ​ឡូ​រី​ជើងភ្នំ​បាណ​ន់ ដែល​ស្ថិត​នៅ​ភូមិក​ន្ទឺ​២ ឃុំ​បាណ​ន់ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

នៅ​ទីនោះ​មាន​ផលិតផល​ទេសចរណ៍​យ៉ាងច្រើន​សម្បូរ​បែប​និយាយ​រួម​ឲ្យ​តែ​បាន​ទៅ​លេង​នៅ​កន្លែង​នោះ ដឹង​តែ​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ