ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​វីរុស​កូ​វី​ដ​-១៩ រាតត្បាត ការ​ស្វាគមន៍ដោយ សំពះ អាច​កាត់​បន្ថយ​ការ​ចម្លង​បាន​មួយ​ចំណែក​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

អង់គ្លេស ៖ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 រហូត​មក​ដល់​ពេល​នេះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក ហាក់ដូចជា​កំពុង​ផ្លាស់​ប្ដូរ​នូវសកម្មភាព​ប្រចាំ​ថ្ងៃមួយ​ចំនួន​ទាំង​នៅ​កន្លែងធ្វើការ នៅផ្ទះ និង​កន្លែង​ផ្សេង​ៗ ពិសេស​សម្រាប់​ការ​ស្វាគមន៍…

អង់គ្លេស ៖ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 រហូត​មក​ដល់​ពេល​នេះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក ហាក់ដូចជា​កំពុង​ផ្លាស់​ប្ដូរ​នូវសកម្មភាព​ប្រចាំ​ថ្ងៃមួយ​ចំនួន​ទាំង​នៅ​កន្លែងធ្វើការ នៅផ្ទះ និង​កន្លែង​ផ្សេង​ៗ ពិសេស​សម្រាប់​ការ​ស្វាគមន៍ ដោយយកដៃ សំពះ ជំនួសការចាប់ដៃនិងឱប ដើម្បីកាត់​បន្ថយការចម្លង​នៃ​វីរុស​កូ​វី​ដ​-១៩ នេះ​បើ​តាម​សារព័ត៌មាន​របស់​រុ​ស្ស៊ី RT ។

ជា​ការ​កត់សម្គាល់ ខណៈពេល​វីរុស​កូ​វី​ដ​-១៩ កំពុងរាតត្បាតនេះ ​ការ​ស្វាគមន៍​ដោយ​ចាប់ដៃ ឫ​ចាប់ឱប ​ថើប​ ដោយ​ប៉ះ​ថ្ពាល់​និង​ថ្ពាល់ ​ជាដើមនោះ ហាក់​ត្រូវ​បាន​កាត់​បន្ថយ ឫមិនអនុវត្តទៀតហើយ ​ដោយ​ចាប់​យក​កាយវិការ សំពះ ជំនួស​ជា​សញ្ញា​ស្វាគមន៍​វិញ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​អៀរ​ឡង់ លោក Leo Varadkar កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​គ្មាន​ការ​ចាប់ដៃ​ទេ នៅ​ពេល​មាន​ជំងឺ​រាតត្បាត​កំពុង​តែ​កើត​មាននេះ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ ​ព្រះ​អង្គ​ម្ចាស់​ឆាល (Prince Charles) បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Prince’s Trust Awards នៅ​ឯ​ទីក្រុង ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ពុធ បាន​ចាប់​យក​កាយវិការ សំពះ នេះ​ជំនួស​ការ​ចាប់ដៃ ។

រជ្ជទាយាទ​នៃ​ចក្រភព​អង់គ្លេស និង​ជា​ព្រះ​អង្គ​ម្ចាស់​វេ​លស៍ (Prince of Wales) បាន​លើក​ព្រះ​ហស្ត សំពះ ភ្លាម​ៗ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ភ្លេចខ្លួន យក​ព្រះ​ហស្ត ទៅ​ចាប់​ជាមួយ​អ្នក​ដែល​បាន​ស្វាគមន៍ វត្តមាន​របស់​ព្រះ​អង្គ ។

តាម​រយៈ​វី​ដេ​អូ ព្រះ​អង្គ​ម្ចាស់​ឆាល ដែល​បច្ចុប្បន្ន​មាន​ព្រះ​ជន្ម​៧១​ព្រះ​វស្សា បាន​សើច ហើយ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​ហាក់ដូចជា​មិន​ទាន់​មាន​ទម្លាប់​ប្តូរ​ពី​ការ​ចាប់ដៃ​នោះ​ឡើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំងមូល រដ្ឋ​ទាយាទ​អង់គ្លេស បាន​ព្យាយាម​មិន​ចាប់ដៃស្វាគមន៍ឡើយ ព្រះ​អង្គ​បាន​លើក​ព្រះ​ហស្ត​សំពះ ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ