ប្រតិកម្ម​ពិភពលោក​នឹង​ការ​រាតត្បាត​សា​កល​នៃ​កូ​វី​ដ​១៩


ប្រតិកម្ម​សំខាន់​ៗ​ជំវិញ​ពិភពលោក​បាន​កើតឡើង ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ថា​ជំងឺ​កូ​វី​ដ​១៩ ​ឈាន​ដល់​ដំណាក់កាល​រាតត្បាត​សាកល​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ​ បាន​ប្រកាស​មិន​អោយ​ពលរដ្ឋ​អឺរ៉ុប​ចូល​អា​មេ​រិ​ក​ក្នុង​រយះ​ពេល​៣០​ថ្ងៃ​ដោយសារ​តែ​នៅ​អឺរ៉ុប​កំពុង​តែ​មានការ​ឆ្លង​ខ្លាំង​។

ចំណែក​លោក​ប្រធានាធិបតី ឌូ​តែ​តេ​នៃ​ប្រទេស​ហ្វី​លី​ពី​ន បាន​ធ្វើតេសត្ត​រក​មេរោគ​កូ​វី​ដ​១៩ ​។ អា​ល្លឺ​ម៉​ង់​ឯណោះ​វិញ លោកស្រី អែន​ជេ​ឡា ម៉ា​កែ​ល​ប្រកាស​ថា ​ប្រជាជន​អា​ល្លឺ​ម៉​ង់រ​ហូត​ដល់ ៧០​ភាគរយ​អាច​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ចំណែក​ប្រទេស​ឥណ្ឌា​វិញ​បាន​ប្រកាស​លុប​ចោល​ទិដ្ឋាការ​ស្ទើរ​ទាំងអស់ ​សម្រាប់​បរទេស​ហើយ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ភូមា ដោយ​បារម្ភ​ពី​ការ​រាលដាល​នៃ​មេរោគ​នាំ​អោយ​ហួស​សមត្ថភាព គ្រប់គ្រង​របស់ វិស័យ​​សុខាភិបាល​របស់​ខ្លួន​។

ប្រទេស​ដា​ណិ​ឺ​ម៉ា​ បាន​បិទ​សាលា​និង​សកល​វិទ្យាល័យ​ទាំងអស់់ នៅ​ពេល​ដែល​មេរោគ​កូ​វី​ដ​បាន​កើនឡើង មួយ​ជា​ដប់​ដង​ឡើង​ដល់​៥១៤​ករណី​តែ​ក្នុង​រយះ​ពេល​មួយ​ថ្ងៃ​។

ប្រទេស​អ៊ី​តា​លី​ឯណោះ​វិញ បាន​បញ្ជា​អោយ​បិទ​ហាង​ទាំងអស់​ដោយ​លើក លែង​តែ​ហាង​លក់​ម្ហូបអាហារ និង​ឪ​ស​ថ​ស្ថាន បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​ឡើង​ពី​១៩៦​នាក់​ដល់​៨២៧​នាក់​តែ​ក្នុង​រយះ​ពេល​២៤​ម៉ោង​។

ចំណែក​អង្គការ​សុខភាព​ពិភពលោក និង អង្គ​កាករ​សហប្រជាជាតិ វិញ​បាន​អំ​វាវ​នាវ​ដល់​រដ្ឋាភិបាល ជុំវិញ​ពិភពលោក​បង្កើន​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ជា​មូ​យ​មេរោគ​នេះ​៕

ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩​ដែល​មានការ​ពិបាក​ទប់ស្កាត់​និង​ឆាប់​ឆ្លង​រាលដាល​នោះ​បាន​ជំរុញ​អោយ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​វា​មាន​លក្ខ​ណះ​រាតត្បាត​។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក គឺ​លោក ថេ​ដ្រូ​ស អា​ដ​ហា​ណា​ម ( Tedros Adhanom) បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​មួយ​ដល់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​១១​ខែ​មិ​នា​។

លោក​បាន​និយាយ​ថា​គ្រាន់តែ​រយះ​ពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​ក្រៅ ប្រទេស​ចិន បាន​កើនឡើង​រហូត​ដល់​១៣​ដង​។ ហើយ​ចំនួន​ប្រទេស​ដែល​មានការ​ឆ្លង មេរោគ​នេះ​បាន​ឡើង​ដល់​មួយ​ជា​បី​។

ឥឡូវ​មានការ​ឆ្លង​មេរោគ​នេះ​ចំនួន​១១៨០០០​ករណី​នៅ​ក្នុង​ប្រទេស​១១៤​ហើយ​មនុស្ស​៤២៩១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។

នៅ​ប៉ុន្មាន​ថ្ងៃ​ឬ​ស​ប្តា​ហ៍​ខាង​មុខ យើង​គិត​ថា​នឹង​ឃើញ​មាន​ចំនួន​អ្នក​ឆ្លង ចំនួន​អ្នក​ស្លាប់​និង​ចំនួន ប្រទេស​ដែល​ឆ្លង​មេរោគ​នេះ​នឹង​មានការ​កើនឡើង​ទៀត​។

លោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​យើង​អំពាវនាវ​ជា​រៀងរាល់ថ្ងៃ​អោយ​គ្រប់​ប្រទេស​ទាំងអស់​ចាត់វិធានការ​បន្ទាន់​និង​ខ្លាំងក្លា​។

ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ជនជាតិ​អង់គ្លេស​ពីរ​នាក់​ទៀត​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ​មាន​តែ​ប្រជាជន​កម្ពុជា​ម្នាក់​ប៉ុណ្ណោះ​បាន​ឆ្លេ​ង​មេរោគ​នេះ​។

នៅ​ចំពោះ​កា​េ​រាតត្បាត​ដែល​ប្រកាស​ដោយ​អង្គ​កាករ​សុខភាព​ពិភពលោក វា​នឹង​តម្រូវ​អោយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ព្រមទាំង​អ្នក​ពាក់​ព័​ន្ឋ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង ខិតខំ​អស់​សមត្ថភាព​ដើម្បី ទប់ស្កាត់​ជា​មុន​ការ​រាលដាល​មេរោគ​នេះ​។

ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ អាច​ចូលរួម​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ​តាម​រយះ​ការ​លាង​សម្អាត​ដៃ​អោយ​ញឹកញាប់ ការ​រស់នៅ​ប្រកបដោយ​អនាម័យ​និង​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ​៕

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ