ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ច្បាប់​យល់ព្រម​លើក​សន្ធិសញ្ញា​ការ​ផ្ទេរ​ទណ្ឌិត និង​ច្បាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១១៦​រូប បាន​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើក​សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។ ការ​អនុម័ត​សេចក្តី​សេច​ព្រាង​ច្បាប់​នេះ​ធ្វើ​ឡើង ក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា នីតិកាល​ទី​៦​នា​ព្រឹក​ថ្ងៃ​ទី​១៣​ខែមីនា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​សម្តេច​ហេង​សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​ចំនួន​១១៦​រូប បាន​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើក​សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ។ ការ​អនុម័ត​សេចក្តី​សេច​ព្រាង​ច្បាប់​នេះ​ធ្វើ​ឡើង ក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា នីតិកាល​ទី​៦​នា​ព្រឹក​ថ្ងៃ​ទី​១៣​ខែមីនា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​សម្តេច​ហេង​សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​សមាជិក​សមាជិការ​រដ្ឋសភា ចំនួន​១១៨​រូប ។

យោង​តាម​សេចក្តី​ថ្លែង​ការ​របស់​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀត​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​បាន​ឆ្លងកាត់​ការ​ប្រជុំ​យ៉ាង​ល្អិតល្អន់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​ច្បាប់​នៃ​ភាគី​នីមួយ​ៗ និង​តាម​ច្បាប់​អន្តរជាតិ ។

ប្រភព​បាន​បន្ត​ថា សន្ធិសញ្ញា​នេះ​មាន​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ផ្ទេរ​ទណ្ឌិត ដើម្បី​ផ្តល់​ឱកាស​ដល់​ទណ្ឌិត​អាច​ធ្វើ​សមា​រណកម្ម​ទៅ​ក្នុង​សង្គម និង​ក្នុង​គោលបំណង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​សាលក្រម​ព្រហ្មទណ្ឌ ដោយ​សន្ធិសញ្ញា​នេះ​មាន​២០​មាត្រា ។ នៅ​ព្រឹក​ថ្ងៃ​ដដែល រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ដោយ​សំឡេង​១១៥​ផង​ដែរ ។

សន្ធិសញ្ញា​នេះ​មាន​គោលបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​អធិបតេយ្យភាព​គ្នា​ទៅ​វិញ​ទៅ​មក សមភាព និង​ផលប្រយោជន៍​រួម​សងខាង ហើយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ។ សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នេះ​មាន​២៤​មាត្រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ