ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់នាំគ្នាខំ​​រៀនសូត្រ​ទេ បែរ​​ខំបង្ហោះ​ម៉ូតូ​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​សមត្ថកិច្ច​ក្រុង​សិរី​សោភ័ណបាន​ធ្វើការ​ឆ្មក់​បង្ក្រាប​ករណី​ក្មេង​ទំនើង ជា​សិស្សសាលា ​នាំ​គ្នា​បង្ហោះ​ម៉ូតូ​បង្ក​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម តាម​ផ្លូវ​សាធារណៈ​នៅ​ចំណុច ផ្លូវ​៧​មក​រា ស្ថិត​ក្នុងភូមិ​ដី​ឡូ​ដ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​សមត្ថកិច្ច​ក្រុង​សិរី​សោភ័ណបាន​ធ្វើការ​ឆ្មក់​បង្ក្រាប​ករណី​ក្មេង​ទំនើង ជា​សិស្សសាលា ​នាំ​គ្នា​បង្ហោះ​ម៉ូតូ​បង្ក​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម តាម​ផ្លូវ​សាធារណៈ​នៅ​ចំណុច ផ្លូវ​៧​មក​រា ស្ថិត​ក្នុងភូមិ​ដី​ឡូ​ដ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែលប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១២ ​មីនា ឆ្នាំ​២០២០​ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​ក្រុង​សិរី​សោភ័ណបាន​ប្រាប់ឱ្យដឹង​ថា នេះ​គឺជា​លើក​ទី​២​​ដែល​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជា​សិស្សសាលា​ចេញពី​រៀន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ អនុវត្ត​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឲ្យ​មាន​ស្ថេ​រ​ភាព​តាម​ដងផ្លូវ ជៀសវាង​នាំ​ឲ្យ​អ​ស្ថេ​រ​ភាព​តាម​ដងផ្លូវ​សាធារណៈ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ពិសេស​គឺ​ទប់ស្កាត់​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​

ជាក់ស្តែង ល្ងាច​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០២០ កងកម្លាំង​យើង​បាន​ធ្វើ​បង្ក្រាប​ករណី​ក្មេង​ទំនើង​តែងតែ​បង្ហោះ​ម៉ូតូ​តាម​ទី​សា​ធា​ណៈ បាន​ចំនួន​១៧​នាក់ ម៉ូតូ​១១​គ្រឿង​។ ក្នុង​នោះ​សិស្ស​ជា​ក្មេង​ទំនើង​មក​ពី វិទ្យាល័យ​សិរី​សោភ័ណ ៣​នាក់​,​អនុ​វិទ្យាល័យ​ទឹកថ្លា ៥​នាក់​,​វិទ្យាល័យ​មង្គល​បូ​រី ២​នាក់​,​វិទ្យាល័យ​បត់​ត្រង់ ៤​នាក់​,​វិទ្យាល័យ​អូរ​អំបិល ១​នាក់ និង​ឈប់​រៀន ២​នាក់​(​ថ្នាក់​ទី​១០=២​នាក់​,​ថ្នាក់​ទី​៩=៧​នាក់​,​ថ្នាក់​ទី​៨=៣​នាក់ និង​ថ្នាក់​ទី​៧=៣​នាក់​)​។

លោក​វរសេនីយ៍ឯក​ស៊ី ឌី បញ្ជាក់​ថា​៖​ក្រុម​ក្មេង​ទំនើង​ទាំងនេះ កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើការ​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​កោះហៅ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​មក​ធ្វើការ​ធានា​យក​ទៅ​អប់រំ​បន្ត តែ បើ​មាន​ជា​លើក​ទី នគរបាល​និង​អនុវត្ត​តាម​វិធានកា​រដ្ឋបាល ៕

អត្ថបទសរសេរ ដោយ