ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​បិទ​នាវា​ទេសចរណ៍​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​បិទនាវា​ទេសចរណ៍​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ ដែលមិន​អនុញ្ញាតឲ្យ​នាវា​ដឹក​អ្នកដំណើរ ឬ​អ្នកទេសចរ​​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​បិទនាវា​ទេសចរណ៍​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ ដែលមិន​អនុញ្ញាតឲ្យ​នាវា​ដឹក​អ្នកដំណើរ ឬ​អ្នកទេសចរ​​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ។ ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ចេញផ្សាយមុននេះបន្តិច ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ​​កម្ពុជា​សម្រេច​បិទ​នាវា​ទេសចរណ៍​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ(ផ្អាកជាបណ្តោះអាសន្ន) ​ដោយសារ​មានការ​ចាំបាច់​ក្នុង​ការ​បង្ការ ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 ពី​អ្នកដំណើរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​នាវា ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ដូច្នេះ​សូម​លោក លោកស្រី​ជា​ប្រធាន ឬ​តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​នាវា​នៃ​នាវា​ដឹក​អ្នកដំណើរ ឬ​អ្នកទេសចរ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ