ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ប៉េ​កាំ​ង ផ្តល់​ជំនួយ​បរិក្ខារ​ពេទ្យ​ដល់ទី​ក្រុង​សេ​អ៊ូ​ល​ តេ​អេ​រ៉​ង់ និង​តូ​ក្យូ

4 ឆ្នាំ មុន

រដ្ឋបាលទីក្រុង​ប៉េ​កាំ​ង​នឹង​ផ្តល់​ជំនួយ​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ សម្រាប់​ការ​ការពារ​ឆ្លង​មេរោគ ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល របស់​កូរ៉េ​ខាងត្បូង​, ទីក្រុង​តេ​អេ​រ៉​ង់ របស់​ប្រទេស​អ៊ី​រ៉​ង់ ទីក្រុង​តូ​ក្យូ​និង​យូ​កូ​ហា​ម៉ា របស់​ជប៉ុន ដើម្បី​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត គឺ…

រដ្ឋបាលទីក្រុង​ប៉េ​កាំ​ង​នឹង​ផ្តល់​ជំនួយ​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ សម្រាប់​ការ​ការពារ​ឆ្លង​មេរោគ ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល របស់​កូរ៉េ​ខាងត្បូង​, ទីក្រុង​តេ​អេ​រ៉​ង់ របស់​ប្រទេស​អ៊ី​រ៉​ង់ ទីក្រុង​តូ​ក្យូ​និង​យូ​កូ​ហា​ម៉ា របស់​ជប៉ុន ដើម្បី​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត គឺ COVID-19 នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិ​ន​ហួរ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ ។

លោក លី យី Li Yi អនុប្រធាន​ការិយាល័យ​កិច្ចការបរទេស នៃ​រដ្ឋបាល​ក្រុង​ប៉េ​កាំ​ង បាន​និយាយ​ថា សម្លៀក​បំពាក់​ការពារសម្រាប់ពេទ្យ ​ចំនួន ២០០.០០០​ឈុត​, ស្រោមដៃ ១០០,០០០​គូ​, ទ្រនាប់​ស្រោប​ស្បែកជើង ២០០.០០០​គូ និង​មួក​របាំងការពារ ចំនួន ២០០.០០០ ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​ទាំង៤នេះ ។

ទឹក​លាង​ដៃ ឧបករណ៍​ធ្វើតេស្ត​សំណាក ឧបករណ៍​វាស់​ស្ទង់កម្តៅ និង​ឧបករណ៍​ជំនួយការ​ដកដង្ហើម​សម្រាប់​គ្រូពេទ្យ ក៏​ស្ថិត​ក្នុង​ចំណោម​ជំនួយ​ដែល​ត្រូវ​បរិច្ចាគ​ដែរ ។

លោក លី យី បាន​បញ្ជាក់​ថា ទីក្រុង​ប៉េ​កាំ​ង មិន​ភ្លេចគុណ​ទេ ចំពោះ​ជំនួយ​(​សម្ភារ​វេជ្ជសាស្ត្រ​) និង​ការ​បរិច្ចាគ​(​ថវិកា​) ពី​សំណាក់​បងប្អូន​អន្តរជាតិ ចាប់តាំងពី​ប្រទេស​ចិន បាន​ផ្ទុះ​ឡើង​នៃ​វីរុសឆ្លងប្រភេទថ្មី​នេះ ។

លោក​មាន​ប្រសាសន៍​ថា “​ឥឡូវនេះ ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ មាននៅ​ក្នុង​ប្រទេស​ចិន​អាច​គ្រប់គ្រង​បាន​ហើយ ប៉ុន្តែ​វីរុស​កូ​វី​ដ​-១៩ នេះនៅ​តែ​បន្ត​រីក​រាលដាល នៅ​ទូ​ទាំង​ពិភពលោក ។ យើង​ខិតខំ​ជួយ​ដល់ទី​ក្រុង​ទាំង​ ៤ខាងលើ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការរាតត្បាត​នេះ​” ។

តួលេខ​មិន​ផ្លូវការ បាន​បង្ហាញ​ថា ចាប់តាំងពី​ចិន​ផ្ទុះ​ឡើង​នៃ​វីរុស​ COVID-19 ទីក្រុង​ប៉េ​កាំ​ង​ទទួល​បាន​ជំនួយ​ពីមិត្ត​បរទេស​ចំនួន ១,១៣ លាន​ម៉ាស​, សម្លៀក​បំពាក់​ការពារ ២២០,០០០​ឈុត និង​ស្រោមដៃ ៧៥០,០០០​គូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ