ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញចោរ​គាស់ទ្វារផ្ទះ​ដែល​​ក្របួច.ក​បាន​ តាម​រយៈ​ជាប់ក្នុងកាមេរ៉ាសុវត្ថិភាព​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មីនា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត បាន​បង្ហាញមុខនិង​អត្តសញ្ញាណជនសង្ស័យ​ចំនួន​២​នាក់ ដែល​បាន​កាត់​សោ​ទ្វារ​បំរុង​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ ក្នុង​ហាង​ទូរស័ព្ទ​មិន​បាន​សម្រេច កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ក្រុង​បាត់ដំបង​…

ខេត្តបាត់ដំបង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មីនា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត បាន​បង្ហាញមុខនិង​អត្តសញ្ញាណជនសង្ស័យ​ចំនួន​២​នាក់ ដែល​បាន​កាត់​សោ​ទ្វារ​បំរុង​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ ក្នុង​ហាង​ទូរស័ព្ទ​មិន​បាន​សម្រេច កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ក្រុង​បាត់ដំបង​ ។ សូមរំលឹកថា៖ ចាប់បានហើយ ចោរគាស់ផ្ទះ​ដែល​ថត​ជាប់​​ក្នុង​កា​មេ​រ៉ា​សុវត្ថិភាព​

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង​បង្ការ បង្ក្រាបចុះ​ប្រតិបត្តិការ​នេះ​ផ្ទាល់បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ផុ​ន វ៉ា​ន់​និ​ត អាយុ​២៨​ឆ្នាំ និងម្នាក់​ទៀត ឈ្មោះ ជុំ សុខ​ឃឿ​ន អាយុ​១៩​ឆ្នាំ​ ជន​ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា វត្ថុ​តាង​ដកហូត​រួម​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង កាំភ្លើងខ្លី​ជ័រ​បាញ់​គ្រាប់​ចំនួន​០១​ដើម ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង និង មួក​សុវត្ថិភាព​ចំនួន​០២ ដែល​ជន​នេះ​ពាក់​ចូល​ធ្វើ​សម​កម្ម​ភាព​នា​យប់​កើតហេតុ​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ទ​ទូល​ស្គាល់​ថា ពួក​ខ្លួន​ពិតជា​បាន​កាត់​សោរ​ផ្ទះ​បំរុង​ចូល​លួច​ទ្រព្យសម្បត្តិ​មែន​តែ​មិន​បាន​សម្រេច ដោយសារ​អ្នក​ជិតខាង​ដឹង ហើយ​ពេល​ជិះ​ម៉ូតូ​ចេញ​ពួក​ខ្លួន​បាន​ប្រើ​កាំភ្លើង​ជ័រ​បាញ់​កិប​មួយ​គ្រាប់ (​គ្រាប់​ដូច​ផាវ​)​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​ជន​ទាំង​២​នាក់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី «​កប់​គ្រាប់បែក​ផាវ ចូល​ហាង​លក់​ទូរស័ព្ទ រួច​ចុះ​ប្ន​ល់​បាន​០៦​គ្រឿង កាលពី​អំឡុង​ខែធ្នូ ២០១៩ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ​»​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើ​ម្ប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។

សូមរំលឹកទៀតថា ​កម្លាំង​ជំនាញនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ មីនា បន្ទាប់​ពី​លោកស្នងការ​ខេត្ត​ចេញ​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​យ៉ាង​ស្វិតស្វាញ​បំផុត​ ពាក់ព័ន្ធ​​ប៉ុនប៉ង​កាត់​សោ​​ទ្វារផ្ទះ​ចូល​លួច​ទូរស័ព្ទ​នៅ​ក្នុង​ហាង​មួយ​កន្លែង នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កាលពី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មីនា ហើយ​មាន​រូបភាព​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ ។

អត្ថបទសរសេរ ដោយ