ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខ​«១១៥»​ជួសជុល​រួច​ហើយ រង់ចាំ​ទទួល​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង៧និង៥១នាទីយប់​ថ្ងៃ​ទី​១២ មីនា ​២០២០​នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង៧និង៥១នាទីយប់​ថ្ងៃ​ទី​១២ មីនា ​២០២០​នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​សុខភាព ពិសេស​សាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​វីរុសកូ​វី​ដ-​១៩ អាចទូរស័ព្ទមក​លេខ​ ១១៥ បានដូច​ធម្មតា​ឡើង​វិញហើយ បន្ទាប់​ពី​ក្រុមការងារ​បច្ចេកទេស ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជួស​ជួល​រួចរាល់ ។

លោក លី សុវណ្ណ អោយ​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «សូម​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ​ដល់​ក្រុម​ជំនាញ​បច្ចេកទេស ក្រសួង​ទូរគមនាគមន៍​កម្ពុជា ដែល​បាន​ជួសជុល Server លេខ ១១៥ ដំណើរការ​ឡើង​វិញ និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ទូរ​គម​នាគ​ម៍ ។ សូម​បងប្អូន​សាធារណ​:​ជន​ទាំងអស់​បន្ត​ទូរស័ព្ទ​ចូល​លេខ ១១៥ ដើម្បី​សួរ​ព​ត៌​មាន​ទាក់ទង​នឹង​ជំងឺ កូ​វី​ដ​-១៩ តាម​ការ​គួរ ជាមួយ​មន្ត្រី​ជំនាញ​យើងខ្ញុំ ។ យើងខ្ញុំ​សូម​អភ័យទោស​ដល់​ការ​រអាក់រអួល​ប​ច្ចក​ទេស​រយ​:​ពេល​៦​ម៉ោង​កន្លង​ទៅ​នេះ ពេល​នេះ​ប្រ​ព័​ន្ទ Server១១៥ បាន​ដំណើរការ​ដូច​ដើម​វិញ​ហើយ ។ សូម​អរគុណ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ