ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​គ្មាន«​ភ័យ​ខ្លាច​»

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នកវិភាគ​ផ្តល់​មតិ​ថា​…​មនុស្ស​យើង​កាលណា​ចេះ​ខ្លាច​…​ប្រាកដជា​ចេះ មានការ​ប្រុង​ប្រយ័ត្ន​…​ចេះ​ខ្លាច​នៅ​ជាប់​តាម​ខ្លួន​…​សេចក្តីសុខ​ក៏​កើត​មាន​…​ជា​ពិសេស​ចេះ​ការពារ​ខ្លួន​ប្រសើរ​ជាងព្យាបាល ។ ក្រុម​អ្នកវិភាគ​ដដែល​បាន​លើក​ឧទាហរណ៍​…​ដូច​ជា​ករណី​មេរោគ​កូ​វី​ដ​១៩​នេះ​ជាដើម​…​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​…​ក្រោយ​ពី​ដឹង​ឮ និង​ចាប់អារម្មណ៍​ជា​ទូទៅ​…​ការ​ភ័យ​ខ្លាច ការ​ការពារ​ខ្លួន​…​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​…​រញ្ជួយ​គ្រប់​ទិស​ទី​…​ធ្វើ​ឱ្យ​មេរោគ​កូ​វី​ដ​១៩​នេះ​…​អត់​មានកំណើត​នៅ​ក្នុង​ប្រទេស​ទេ​…​អត់​មាន​តំបន់​ណាមួយ​…​គ្មាន​ទីប្រជុំជន​ណាមួយ​មាន​កូ​វី​ដ​១៩​មក​ចាប់ជាតិ​ទេ​…​វា​មាន​តែ​ជនបរទេស «​នាំ​ចូល​» ពីរ​បី​នាក់​ប៉ុណ្ណោះ​…​ដែល​រដ្ឋអំណាច​កម្ពុជា​យើង «​ទប់​ជាប់​»…​មួយ​រក​ឃើញ​មួយ​…​ចំណែក​ការ​ចាប់​កំណើត​គឺ​គ្មាន ព្រោះ​ការ​ភ័យ​ខ្លាច​…​បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មាន​អនាម័យ​…​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​គ្រប់​ៗ​គ្នា…

ក្រុម​អ្នកវិភាគ​ផ្តល់​មតិ​ថា​…​មនុស្ស​យើង​កាលណា​ចេះ​ខ្លាច​…​ប្រាកដជា​ចេះ មានការ​ប្រុង​ប្រយ័ត្ន​…​ចេះ​ខ្លាច​នៅ​ជាប់​តាម​ខ្លួន​…​សេចក្តីសុខ​ក៏​កើត​មាន​…​ជា​ពិសេស​ចេះ​ការពារ​ខ្លួន​ប្រសើរ​ជាងព្យាបាល ។

ក្រុម​អ្នកវិភាគ​ដដែល​បាន​លើក​ឧទាហរណ៍​…​ដូច​ជា​ករណី​មេរោគ​កូ​វី​ដ​១៩​នេះ​ជាដើម​…​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​…​ក្រោយ​ពី​ដឹង​ឮ និង​ចាប់អារម្មណ៍​ជា​ទូទៅ​…​ការ​ភ័យ​ខ្លាច ការ​ការពារ​ខ្លួន​…​បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​…​រញ្ជួយ​គ្រប់​ទិស​ទី​…​ធ្វើ​ឱ្យ​មេរោគ​កូ​វី​ដ​១៩​នេះ​…​អត់​មានកំណើត​នៅ​ក្នុង​ប្រទេស​ទេ​…​អត់​មាន​តំបន់​ណាមួយ​…​គ្មាន​ទីប្រជុំជន​ណាមួយ​មាន​កូ​វី​ដ​១៩​មក​ចាប់ជាតិ​ទេ​…​វា​មាន​តែ​ជនបរទេស «​នាំ​ចូល​» ពីរ​បី​នាក់​ប៉ុណ្ណោះ​…​ដែល​រដ្ឋអំណាច​កម្ពុជា​យើង «​ទប់​ជាប់​»…​មួយ​រក​ឃើញ​មួយ​…​ចំណែក​ការ​ចាប់​កំណើត​គឺ​គ្មាន ព្រោះ​ការ​ភ័យ​ខ្លាច​…​បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មាន​អនាម័យ​…​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​គ្រប់​ៗ​គ្នា ។

ក្រុម​អ្នកវិភាគ​ដដែល​លើក​ឡើង​ទៀត​ថា​…​ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​នៅ​លើ​ដងផ្លូវ​…​អ្នក​ធ្វើ​ចរាចរណ៍​ទាំងឡាយ​…​យក​ការ​ភ័យ​ខ្លាច​ជំងឺ​អាសន្នរោគ​ចរាចរណ៍​…​យក​ការ​គោរព​ច្បាប់​ចរាចរណ៍​ដាក់​ជាប់​តាម​ខ្លួន​…​យក​ការ​យោគយល់​គ្នា​លើ​ដងផ្លូវ​…​ជា​ពិសេស​យកពាក្យ​ស្លោក​…​បើ​ផឹកស្រា​កុំ​បើកបរ ។​ល ។

នោះ​មេ​អាសន្នរោគ​ចរាចរណ៍​…​ប្រាកដជា​ពុំ​កើត​មាន​ច្រើន​ឡើយ​…​កាលណា​ចេះ​ភ័យ​ខ្លាច​…​មាន​អាយុ​វែង​…​ប៉ុន្តែ​មក​ពី​គ្មាន​ការ​ភ័យ​ខ្លាច ។

ប៉ុន្តែ អ្នក​ផឹក​ខ្លះ​បាន​ប្រើ​ពាក្យស្លោក​ថា​…​កុំ​ខ្វល់​ពេក​…​អាយុ​មិន​អស់ មិន​ងាយ​ស្លាប់​ទេ​…​ទោះ​បុក​គ្នា​ដេក​ក្រោម​ឡាន​ក៏​អត់​ងាប់​ដែរ​…​ចោទ​គេ​ថា អ្នក​ណា​ស្លាប់​មក​ពី​អាយុ​អស់​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ