ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​ត្រង់​ចំណុច​ផ្លូវ​កោង ក្រឡាប់​ខ្លួនឯង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​មនុស្ស​ពេញ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្ដាល​ឱ្យ​ខូចខាត​រថយន្ដ​យ៉ាងដំណំ ចំណែក​មនុស្ស​រង​របួសស្រាល​៣​នាក់ និង​របួសធ្ងន់​២​នាក់ ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​មនុស្ស​ពេញ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្ដាល​ឱ្យ​ខូចខាត​រថយន្ដ​យ៉ាងដំណំ ចំណែក​មនុស្ស​រង​របួសស្រាល​៣​នាក់ និង​របួសធ្ងន់​២​នាក់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​មោង​៦​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ក្បែរ​វត្ដ​ភ្នំ​ដំបង ស្ថិត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ ២A-០៩៦២ បើកបរ​ដោយ​ឈ្មោះ សា​មឿ​ន សា​នេ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង រង​របួសស្រាល​។

ចំណែក​អ្នក​រួម​ដំណើរ​ទាំង​៤​នាក់ ក្នុង​នោះ​១-​ឈ្មោះ វណ្ណ សែ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួសធ្ងន់ ២-​ឈ្មោះ ស៊ុន គឹ​ម​សៀន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួសស្រាល ៣-​ឈ្មោះ សែ រម​នា ភេទ​ស្រី អាយុ​៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួសធ្ងន់ និង​៤-​ឈ្មោះ ហុង គឹ​ម​ហួ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ខេត្ដបន្ទាយមានជ័យ រង​របួសស្រាល​។ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក្រុងប៉ៃលិន​កំពុង​សាកសួរ​អ្នកបើកបរ និង​ត្រួតពិនិត្យ​ប័ណ្ណបើកបរ និង​ឯកសារ​ពាក់ព័ន្ធ​រថយន្ដ ដោយ​សង្ស័យ​ថា​អត់​ប័ណ្ណបើកបរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ