ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ជីវិត​ព្រះពុទ្ធ​នៃ​យើង​ក្នុង​សម័យ​ព្រះពុទ្ធ​វិបស្សី

4 ឆ្នាំ មុន

ជីវប្រវត្តិ​សង្ខេបនៃ​ព្រះពុទ្ធ​វិបស្សី ព្រះ​អង្គ​មាន​មាន​អគ្គមហេសី​នាម​ព្រះ​នាង​សុ​ទស្សនា មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ សោយ​សម្បត្តិ​ក្នុង​នគរ​ព​ន្ធុ​ម​តី ។ លុះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​៨​ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​៨​ខែ មាន​ដើម​ច្រនៀង​ជា​ពោធិព្រឹក្ស មាន​អគ្គ​សាវក​២​អង្គ…

ជីវប្រវត្តិ​សង្ខេបនៃ​ព្រះពុទ្ធ​វិបស្សី ព្រះ​អង្គ​មាន​មាន​អគ្គមហេសី​នាម​ព្រះ​នាង​សុ​ទស្សនា មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ សោយ​សម្បត្តិ​ក្នុង​នគរ​ព​ន្ធុ​ម​តី ។

លុះ​ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​៨​ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​៨​ខែ មាន​ដើម​ច្រនៀង​ជា​ពោធិព្រឹក្ស មាន​អគ្គ​សាវក​២​អង្គ ឧបដ្ឋាក​១​រូប​, អគ្គសាវិកា​២​រូប មាន​សាវក​សន្និបាត​៣​លើក បរិនិព្វាន​ក្នុង​ព្រះ​ជន្មាយុ​៨​ហ្មឺន​ឆ្នាំ ។

ក្នុង​សម័យ​នោះ ព្រះពុទ្ធ​នៃ​យើង​ទ្រង់​កើតជា​ស្ដេច​នាគ​ឈ្មោះ​អ​តុល មាន​រិ​ទ្ធិ​ច្រើន​មានបុណ្យ​រុងរឿង មាន​នា​គជា​បរិវារ​ច្រើន​សែន​ចូល​បង្គំ​គាល់​ព្រះពុទ្ធ​វិបស្សី ហើយ​ព្រះ​អង្គ​ទ្រង់​ទាយ​ថា ស្ដេច​នាគ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​កាល​ជា​អនាគត​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ