ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ Chelsea ប្រកាស​រក​ឃើញ​កីឡាករ​ដំបូង​ដែល​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​តោ​ខៀវ Chelsea បាន​ប្រកាស​ថា កីឡាករ​វ័យក្មេង​របស់​ខ្លួន Callum Hudson-Odoi ជា​កីឡាករ​ដំបូង​ក្នុង​ក្លិប​នេះ ដែល​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។ ក្លិប​មួយ​នេះ…

ក្លិប​តោ​ខៀវ Chelsea បាន​ប្រកាស​ថា កីឡាករ​វ័យក្មេង​របស់​ខ្លួន Callum Hudson-Odoi ជា​កីឡាករ​ដំបូង​ក្នុង​ក្លិប​នេះ ដែល​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។

ក្លិប​មួយ​នេះ បាន​សម្រេច​ធ្វើការ​បិទ​ផ្នែក​ខ្លះ​នៃ​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ ដើម្បី​បន្ត​តាមដាន​។ តាម​ការ​បញ្ជាក់​ពី​ក្លិប​កីឡាករ Callum បាន​បង្ហាញ​អាកា​រៈ​ស្រ​ដៀង​នឹង​ជំងឺ​ផ្តាសាយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ហើយ​មិន​បាន​នៅ​កន្លែង​ហ្វឹកហាត់​ចាប់តាំងពី​ពេល​នោះ​មក ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ទទួល​ការ​ព្យាបាល​។

ក្នុង​នោះ​ក្លិប Chelsea ក៏​បាន​បន្ថែម​ទៀត​ថា ក្លិប​នឹង​បន្ត​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល និង​សុវត្ថិភាព​សុខភាព​សាធារណៈ ដើម្បី​បន្ត​តាមដាន​កីឡាករ រួម​និង​បុគ្គលិក​របស់​ពួក​គេ​។ ហើយ​កិច្ច​ពិភាក្សា​អំពី​ជំហាន​បន្ទាប់ ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League នឹង​ធ្វើ​ជា​បន្ទាន់​ក្នុង​ថ្ងៃ​សុក្រ​នេះ​ ៕ (ប្រភព​៖ Chelsea)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ