ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា វិល​មក​វិញ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី Cambodia Brew the Beat !

4 ឆ្នាំ មុន
  • ភ្នំពេញ

កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ដែល​ត្រៀម​បង្ហាញខ្លួន​លើ​ឆាក​តន្ត្រី​ស្រា​បៀរ កម្ពុជា Cambodia Brew the Beat នៅ​លើ​ទឹកដី​ខេត្តពោធិ៍សាត់…

កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ដែល​ត្រៀម​បង្ហាញខ្លួន​លើ​ឆាក​តន្ត្រី​ស្រា​បៀរ កម្ពុជា Cambodia Brew the Beat នៅ​លើ​ទឹកដី​ខេត្តពោធិ៍សាត់ ចុង​ស​ប្តា​ហ៍​នេះ​ធានា​ថា នឹង​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​ជា​ច្រើន​រំភើប​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន​ឡើយ ក្រោយ​អវត្តមាន​ជា​ច្រើន​ខែ​កន្លង​មក។

ក្រៅពី​កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ក៏​មាន​វត្តមាន​តារាចម្រៀង​ជា​អាយ​ដល​ជា​ដៃគូ គឺ ឆ​ន សុ​វ​ណ្ណា​រាជ ដែល​នឹង​ចូលរួម​មក​ប​ង្រួ​ន​ឆាក​តន្ត្រី អម​ដោយ​កំពូល​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ទៀត​ដូច​ជា​៖ សួ​ស វី​ហ្សា​, នី រតនា​, ចំរើន សុភ​ក្រ័​, ប៉ាច គី​ម​មួយ​, ឈិ​ន ម៉ា​និច្ច​, វង្ស តារា​រតនា​, កែវ សុ​បញ្ញា​, គង់ ចំរើន និង គឿ នភាល័យ ផង​ដែរ ។

ដើម្បី​ធ្វើ​ឱ្យ​ការ​សម្តែង​កាន់តែ​មាន​ភាព​អធិកអធម តំណាង​ក្រុមហ៊ុន ស្រា​បៀរ កម្ពុជា សូម​អញ្ជើញ​​អ្នក​ខេត្តពោធិ៍សាត់ ទាំងអស់​ចូលរួម​ទស្សនា​ផ្តល់​ជា​កម្លាំងចិត្ត ស្រែក​ហ៊ោ និង​រាំ​លេង​កម្សាន្ត​នៅ​ទីតាំង​ប្រគំ​តន្ត្រី​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត ពី​ថ្ងៃ​ទី ១៣ ដល់ ១៤​ខែមីនា​នេះ ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ ។ ទស្សនិកជន​នៅ​តាម​គេហដ្ឋាន​ក៏​អាច​ទស្សនា​កម្សាន្ត​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស បាន​ដែរ​ចាប់ពី​ម៉ោង ៨​យប់​តទៅ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ