ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Real Madrid ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយឡែក ក្រោយ​កីឡាករ​ម្នាក់​​​ ផ្ទុក Covid-19

4 ឆ្នាំ មុន

ក្លិប Real Madrid គឺជា​ក្លិប​បាល់ទាត់​ដំបូង​គេ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​ដាក់​កីឡាករ រួម​ទាំង​បុគ្គលិក​ទាំងអស់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ បន្ទាប់​ពី​កីឡាករ​បាល់បោះ Trey Thompkins ក្នុង​ក្លិប​មួយ​នេះ…

ក្លិប Real Madrid គឺជា​ក្លិប​បាល់ទាត់​ដំបូង​គេ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​ដាក់​កីឡាករ រួម​ទាំង​បុគ្គលិក​ទាំងអស់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ បន្ទាប់​ពី​កីឡាករ​បាល់បោះ Trey Thompkins ក្នុង​ក្លិប​មួយ​នេះ ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្លិប​ផ្ទាល់​។

បច្ចុប្បន្ន​កីឡាករ​បាល់ទាត់ និង​កីឡាករ​បាល់បោះ​ទាំងអស់​ក្នុង​ក្លិប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​បន្ត​ការ​តាមដាន​។ ក្លិប​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ផែនការ​បណ្តុះបណ្តាល និង​ហ្វឹកហាត់​ដើម្បី​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​។

កីឡាករ​ទាំងអស់ នឹង​មាន​ទំនាក់​ទំនងជា​អចិន្ត្រៃយ៍​ជាមួយ​ក្រុម​គ្រូពេទ្យ​ក្នុង​ក្លិប ក្នុង​ករណី​មាន​រោគ​សញ្ញា​ណាមួយ​កើតឡើង ហើយ​ពួក​គេ​ក៏​នឹង​ទាក់ទង​ជាមួយ​គ្រូបង្វឹក និង​គ្រូបង្វឹក​ផ្នែក​កាយសម្បទា​ផង​ដែរ ។

Zinedine Zidane គឺជា​អ្នក​ដែល​បាន​ជូនដំណឹង​ដល់​ក្រុម ក្នុង​ការ​ពន្យារពេល​ការ​ហ្វឹកហាត់​ជា​បណ្តោះអាសន្ន​។

ជាមួយ​គ្នា​នេះ ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League របស់​ក្រុម Real Madrid ទល់​នឹង​ក្រុម Manchester City ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Etihad ក៏​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ​ ៕ (ដកស្រង់​ចេញពី​៖ Marca)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ