ក្រុងភ្នំពេញអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហើយអាអាជ្ញាធរនឹងប្រើប្រាស់រថយន្តដឹកទឹក និងរថយន្តអគ្គីភ័យ ដើម្បីដឹកទឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង ។ នៅរដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី១៣ មីនា ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំជាមួយមន្ត្រីជំនាញពាក់ពន្ធ័បញ្ហាកង្វះទឹក ២០១៩-២០២០ ក្នុងរាជធានីភ្នំពេញ និងដំណោះស្រាយ ។
មន្ត្រីជំនាញបានអះអាងថា តម្រូវការទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញច្រើន និងម្យ៉ាងទៀតដោយសារកម្ពស់ទឹកទន្លេទាបដែលធ្វើអោយដំណើរការបូមទឹកខ្សោយ ហើយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ។
ចំណែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញនឹងប្រើប្រាស់រថយន្តដឹកទឹក ដើម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បើនៅតែមិនគ្រប់នឹងប្រើរថយន្តអគ្គីភ័យ ដើម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ