ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​បាល់ទាត់​កំពូល​ៗ​នៅ​អឺរ៉ុប​ចំនួន​៤ សម្រេច​ពន្យារពេល​ការ​ប្រកួត​

4 ឆ្នាំ មុន

លី​គ​កំពូល​នៅ​អឺរ៉ុប​រួម​មាន ​៖ អេ​ស្ប៉ា​ញ La Liga, ហូ​ឡង់ Eredivisie, ព័រ​ទុ​យ​ហ្កា​ល់ Primeira Liga…

លី​គ​កំពូល​នៅ​អឺរ៉ុប​រួម​មាន ​៖ អេ​ស្ប៉ា​ញ La Liga, ហូ​ឡង់ Eredivisie, ព័រ​ទុ​យ​ហ្កា​ល់ Primeira Liga និង អា​មេ​រិ​ក Major League Soccer ត្រូវ​បាន​ផ្អាក​ទាំងអស់ ដោយសារ​ការ​ព្រួយបារម្ភ​អំពី ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19​។

វា​នឹង​មិន​មាន​សកម្មភាព​បាល់ទាត់​ណាមួយ ក្នុង​លី​គ​កំពូល​របស់​អេ​ស្ប៉ា​ញ យ៉ាង​ហោច​ណាស់​ពីរ​ទៅ​បី​ស​ប្តា​ហ៍ បន្ទាប់​ពី​ក្រុម Real Madrid បាន​សម្រេច​ដាក់​កីឡាករ​ខ្លួន​ទាំងអស់ ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ក្រោយ​រក​ឃើញ​កីឡាករ​បាល់បោះ​ក្នុង​ក្លិប​នេះ មាន​ផ្ទុក​វីរុស Covid-19 ។

ងាក​មក​កាន់ការ​ប្រកួត​លី​គ​កំពូល​ទាំង​២ របស់​ប្រទេស​ហូ​ឡង់ ក៏​ត្រូវ​បាន​ពន្យារពេល​ក្នុង​រយៈពេល​ដូច​គ្នា​ផង​ដែរ​។

ដោយឡែក​រដូវ​កាល​បាល់ទាត់​លី​គ​កំពូល​អា​មេ​រិ​ក Major League Soccer 2020 ដែល​ទើបតែ​ចាប់ផ្តើម​បាន​ត្រឹម​២​ស​ប្តា​ហ៍ ក៏​ត្រូវ​បាន​ផ្អាក​រយៈពេល​៣០​ថ្ងៃ​ផង​ដែរ​។

ប្រធាន​កីឡាបាល់ទាត់​ព័រ​ទុ​យ​ហ្កា​ល់​ទើបតែ​បាន​ប្រកាស​ថា ការ​ប្រកួត​ទាំងអស់​នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ (Closed Doors) មុន​ពេល​ការ​ប្រកាស​ផ្អាក​ជា​ផ្លូវការ​ដោយ​គ្មាន​កំណត់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​វីរុស​ខាងលើ​បាន​កើនឡើង​ជាង​១៣០,០០០​ករណី ខណៈ​ចំនួន​អ្នក​បាត់បង់ជីវិត​កើន​ដល់​ជិត​៥.០០០​នាក់​ ៕ (ដកស្រង់​ចេញពី​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ