ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ច្រាន​ចោលការ​ផ្សាយ​ថា សម្តេច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​ការ​មិន​ពិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយ​រដ្ឋមន្ត្រី​បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​ផ្សាយ​របស់​ទូរទស្សន៍​បរទេស​ថា សម្តេច​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ថា ជា​ការ​មិន​ពិត ។ សម្តេច​តេ​ជោ​បាន​សរសេរ​ប​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយ​រដ្ឋមន្ត្រី​បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​ផ្សាយ​របស់​ទូរទស្សន៍​បរទេស​ថា សម្តេច​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ថា ជា​ការ​មិន​ពិត ។ សម្តេច​តេ​ជោ​បាន​សរសេរ​ប​លើ​បណ្តាញ​សង្គម ខណៈ​ដែល​សម្តេច​កំពុង​អង្គុយ​ប្រជុំ​នៅ​ក្នុង​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖«​មាន​ទូរទស្សន៍​បរទេស​មួយ​បាន​ផ្សាយ​ថា ខ្ញុំ​បាន ឬ​ប្រហែល​ឆ្លង​កូ​វី​ដ​១៩​ទៅ​ហើយ ។ ពេល​នេះ ខ្ញុំ​កំពុង​អង្គុយ​ប្រជុំ​រដ្ឋសភា និង​ថ្ងៃស្អែក​ត្រូវ​ចេញ​ទៅ​ខេត្តបាត់ដំបង​ដែល​ខ្ញុំ​ត្រូវ​នៅ​ទីនោះ​រហូត​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ មីនា ២០២០» ។

សម្តេច​បាន​បន្ថែម​ថា កូ​វី​ដ​១៩ វា​កាច​សាហាវ​ណាស់​ទៅ​ហើយ តែ​ព័ត៌មាន​ក្លែងក្លាយ​វា​កាច​សាហាវ​ជាង​ជំងឺ​នេះ​ទៅ​ទៀត ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ ស ម្តេច​តេ​ជោ ក៏​បាន​សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ទប់ស្កាត់ ការ​រីក​រាលដាល​នូវ​ជំងឺ​នេះ តាម​រយៈ​វិធានការ​អនាម័យ​ដោយ​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់​ៗ​គ្រួសារ​នីមួយ​ៗ ភូមិ​នីមួយ​ៗ ដើម្បី​ធានា​ថា នៅ​កម្ពុជា​យើង​គ្មាន​ជំងឺឆ្លង​បន្ថែម​ទៀត លើ​ចំនួន​ដែល​បាន​ឆ្លង​រួច​មក​ហើយ ចំនួន​៥​នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​ម្នាក់ អង់គ្លេស​៣​នាក់ និង​(​ចិន​ម្នាក់ ដែល​បាន​ព្យាបាល​ជា​សះស្បើយ​រួច​ហើយ ) ។

សូម​ជម្រាប​ថា ការ​ប្រតិកម្ម​ច្រានចោល​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន បន្ទាប់​ពី​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៧ បាន​ចុះ​ផ្សាយ​ស្តី​ពី​ការ​សង្ស័យ​ថា សម្តេច ហ៊ុន សែន បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ