ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ ថ្ងៃ​ទី​១៣ ខែមីនា​រដ្ឋសភា​បាន​កំពុង​បើក​សម័យប្រជុំ​វិសាមញ្ញ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​សេចក្តីព្រាងច្បាប់​ចំនួន​៥​ផ្សេង​ទៀត ។…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ ថ្ងៃ​ទី​១៣ ខែមីនា​រដ្ឋសភា​បាន​កំពុង​បើក​សម័យប្រជុំ​វិសាមញ្ញ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​សេចក្តីព្រាងច្បាប់​ចំនួន​៥​ផ្សេង​ទៀត ។ សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ព្រមទាំង​សមាជិក​រដ្ឋសភា សរុប​ចំនួន​១១៨​រូប ។

សម័យប្រជុំ​នឹង​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន​៦ មាន ៖ ១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ ២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ ស្តី​ពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន ។ ៣- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​បី​ស្តី​ពី​វិសោធនកម្ម កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន ។

៤- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១ ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង ស្តី​ពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ។ ៥- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

៦- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

សូម​ជម្រាប​ថា ការ​កំណត់​ប្រជុំ​វិសាមញ្ញ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែមីនា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ