ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ Arsenal និង​កីឡាករក្រុម Leicester ៣​នាក់​​ទៀត​រក​ឃើញ​ផ្ទុក​វីរុស Covid-19

4 ឆ្នាំ មុន

អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​តាម​ប្រកាស​ជា​ផ្លូវការ​របស់​ក្លិប ដែល​មាន​មូល​ដា្ឋ​ន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ…

អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស Covid-19 នេះ​បើ​តាម​ប្រកាស​ជា​ផ្លូវការ​របស់​ក្លិប ដែល​មាន​មូល​ដា្ឋ​ន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​មួយ​នេះ ស្រប​ពេល​ដែល​ការ​ប្រកួត​របស់​ពួក​គេ​ទល់​នឹង​ក្រុម Brighton នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ ត្រូវ​បាន​ពន្យារពេល​។

បច្ចុប្បន្ន​ក្លិប Arsenal បាន​សម្រេច​បិទ​កន្លែង​ហ្វឹកហាត់​របស់​ពួក​គេ ហើយ​កីឡាករ រួម​ទាំង​បុគ្គលិក​ក្លិប​ទាំងអស់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក Mikel Arteta ពេល​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ ឡែកពី​គេ​។

ដោយឡែក​បើ​យោង​តាម​សម្តី​អ្នកចាត់ការ​ទូទៅ​ក្រុម Leicester City បាន​បញ្ជាក់​ថា កីឡាករ​៣​រូប​ក្នុង​ក្រុម​របស់​លោក ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​បន្ត​ធ្វើការ​តាមដាន ក្រោយ​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 ។

លោក Brendan Rodgers មិន​បាន​បញ្ជាក់​ថា កីឡាករ រួម​ទាំង​បុគ្គល​ក្លិប​ទាំងអស់ នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​នៅឡើយ​នោះ​ទេ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ថា ក្លិប​បាន​កំពុង​តែ​អនុវត្ត​តាម​នីតិវិធី​កំណត់​របស់​រដ្ឋាភិបាល​។

Leicester City នឹង​ត្រូវ​ប្រកួត​ជាមួយ Watford នៅ​កីឡដ្ឋាន Vicarage Road នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​ដឹង​ថា​ការ​ប្រកួត​ត្រូវ​ពន្យារពេល ឬ​យ៉ាងណា​នៅឡើយ​ទេ​។

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League នឹង​រៀបចំ​ការ​ប្រជុំ​ក្លិប​ជា​បន្ទាន់​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​ការ​ប្រកួត​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​នេះ​ ៕ (ដកស្រង់​ចេញពី​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ