អ្នកជំនាញ​ដ៏​ល្បីល្បាញ​ប្រាប់​ថា បើ​ប្រទេស​ជា​ច្រើន​ធ្វើ​ដូច​ចិន អាច​គ្រប់គ្រង កូ​វី​ដ​-១៩ នៅ​ត្រឹម​ខែមិថុនា


ក្វា​ង​ចូ​វ ៖ អ្នកឯកទេស​ដ៏​ល្បីល្បាញ​ ខាង​ជំងឺ​ផ្លូវដង្ហើម របស់​ប្រទេស​ចិន គឺ​លោក ហ្សុ​ង ណា​ន​សាន បាន​ប្រាប់នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រសិនបើ​ប្រទេស​ភាគច្រើន ធ្វើ​ដូច​ចិន ដោយ​យកចិត្តទុកដាក់​ខ្ពស់កម្រិត​ថ្នាក់​ជាតិ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែងឆ្លើយ​តប​នៃ​ជំងឺ​រាតត្បាត​ជាស​កល គឺ​អាច​គ្របគ្រង​បាន​នៅ​ត្រឹម​ខែមិថុនា នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​​ចិន ស៊ី​ន​ហួរ ។

តាមរយៈបទ​ពិសោធន៍​របស់​ប្រទេស​ចិន អាច​ជួយ​ពិភពលោក ឲ្យ​ចៀស​ផុត​ពី​ការឆ្លង ​រាតត្បាត បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ។

លោក Zhong Nanshan បាន​ធ្វើការ​កត់សម្គាល់ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ខេត្ត​ក្វា​ង​ចូ​វ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​១២ ខែមីនា នេះ ។ លោក​បាន​និយាយ​ថា អត្រា​មរណភាព នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​នេះ បច្ចុប្បន្ន​នៅ​ក្រៅប្រទេស គឺ​ប្រហាក់ប្រហែល​នឹង​ដំណាក់កាល​ដំបូង នៃ​ទីក្រុង​វ៉ូ​ហាន ។

លោក ហ្សុ​ង ណា​ន​សាន បន្ត​ថា ក្រុម​របស់​លោក បាន​ផ្លាស់​ប្តូរ​គំនិត ស្តី​ពី​ការ​គ្រប់គ្រង និង​ការពារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ជាមួយ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​, ជប៉ុន​, សិង្ហ​បុរី​, អឺរ៉ុប និង​បណ្តា​ប្រទេស​មួយ​ចំនួន ហើយ​អ្នកជំនាញ​ចិន ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អ៊ី​តា​លី​រួច​ហើយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ឆ្លង ។

លោក​ ហ្សុ​ង បាន​បន្ថែម​ថា វា​ចាំបាច់​ក្នុង​ការ​ផ្លាស់​ប្តូរ ទំនាក់ទំនងគ្នា រវាង​ចិន និង​តំបន់​ដែល​កំពុង​ផ្ទុះ​រីក​រាលដាល ចាប់តាំងពី​បទ​ពិសោធន៍និង​មេរៀន​របស់​ចិន ក្នុង​រយៈពេល​ពីរ​ខែ កន្លង​មកអាច​ជួយ​ឲ្យ​ពិភពលោក កាត់​បន្ថយ​ទាំង​អត្រា​ប្រេ​វ៉ាឡង់ និង​អត្រា​មរណភាពបាន​នៅ​ខែមិថុនា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ