ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ទៅ​លេង​ស្រុក ខណៈ​កីឡាករ​រួម​ក្រុម​ម្នាក់ មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ Cristiano Ronaldo កំពុង​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក នៅ​ប្រជុំ​កោះ ម៉ា​ឌី​រ៉ា ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ខណៈ​មិត្ត​រួម​ក្រុម​របស់​ក្លឹ​ប​សេះបង្កង់…

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ Cristiano Ronaldo កំពុង​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក នៅ​ប្រជុំ​កោះ ម៉ា​ឌី​រ៉ា ប្រទេស​ព័រ​ទុ​យ​ហ្កា​ល់ ខណៈ​មិត្ត​រួម​ក្រុម​របស់​ក្លឹ​ប​សេះបង្កង់ Juventus គឺ​លោក ដា​នី​ញែ​ល រ៉ូ​ហ្គី​នី Daniele Rugani បាន​ធ្វើតេស្ត រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ នេះ​បើ​តាម​ការ​ស្រង់​ចេញពី Daily Mail ។

តារាបាល់ទាត់​ព័រ​ទុ​យ​ហ្កា​ល់ រូប​នេះ បាន​ហោះ​ទៅ​ស្រុក​កំណើត ដើម្បី​ទៅ​សួរសុខទុក្ខ ម្តាយ​របស់​លោក ដែល​ថ្មី​ៗ​នេះ ម្តាយ​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ គាត់​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

កីឡាករ រ៉ូ​ណា​ល់​ដូ និង រ៉ូ​ហ្គី​នី បាន​ប្រើប្រាស់​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​រួម កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន នៅ​ពេល​ដែល Juventus បំបាក់​ក្រុម Inter Milan ក្នុង​លទ្ធផល ២-០ ក្រោម​ការ​ប្រកួត​បិទទ្វារ ។

រូបភាព​មួយ​សន្លឹក ដែល​ត្រូវ​បាន​បង្ហោះ នៅ​លើ​បណ្តាញ​សង្គម Instagram ដោយ​កីឡាករ Miralem Pjanic បន្ទាប់​ពី​ការ​ប្រកួត បាន​បង្ហាញ​ថា រ៉ូ​ណា​ល់​ដូ និង រ៉ូ​ហ្គី​នី អបអរ​ជ័យ​ជំនះ នៅ​ក្នុង​ភាព​ដ៏​ជិត​ស្និទ្ធ ជាមួយ​មិត្ត​រួម​ក្រុម​របស់​ពួក​គេ​ផ្សេង​ទៀត ។

កីឡាករ គ្រប់​រូប​ដែល​បាន​ទំ​ទាក់​ទំ​ទង​ជាមួយ​កីឡាករ រ៉ូ​ហ្គី​នី ឥឡូវនេះ តម្រូវ​ឲ្យ​ដាក់​នៅ​ដាច់​ដោយឡែក ។ គេ​សង្ឃឹមថា ការ​រីក​រាលដាល​នៃ​វីរុស​នេះ មាន​កំណត់ ទៅ​ចុះ មិន​រាលដាល​ទៅ​កីឡាករ​ដទៃ ក្នុង​ក្រុម​សេះបង្កង់ Juventus ។

សារព័ត៌មាន​ព័រ​ទុ​យ​ហ្កា​ល់ ចំនួន​២ គឺ Quotidiano Sportivo និង Abola បាន​ចុះ​ផ្សាយ​រឿងរ៉ាវ​នៅ​លើ​ទំព័រ​មុខ​របស់​ពួក​គេ ដោយ​ដាក់​ចំណងជើង​ព័ត៌មាន​ថា កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កំពុង​ស្ថិត​ក្នុង​ការ​ដាក់​នៅ ដាច់​ដោយឡែក​ពី​គេ ។

ព្រឹត្តិការណ៍​កីឡា ទាំងអស់ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ត្រូវ​បាន​លុប​ចោល យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ទី​៣ ខែមេសា ប៉ុន្តែ​ក្រុម​សេះបង្កង់ Juventus គ្រោង​នឹង​ជួប​ក្រុម​លី​យ៉ុ​ង របស់​បារាំង ក្នុង​ពានរង្វាន់ Champions League នា​ថ្ងៃ​អង្គារ ខាង​មុខ​នេះ ហើយ​ការ​ប្រកួត​នោះ គ្រោង​នឹង​បិទទ្វារ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា UEFA អាច​នឹង​ពន្យារពេល​ប្រកួត ។

រ៉ូ​ហ្គី​នី គឺជា​កីឡាករ អាជីព​ទី​២ ដែល​ធ្វើតេស្ត វិជ្ជមាន ដោយ​បច្ចុប្បន្ន ខ្សែការពារ Timo Hubers របស់​ក្លិប Hannover 96 កំពុង​សម្រាក​ព្យាបាល ក្រោយ​ធ្វើតេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ