ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាលី​កម្ចាត់​ខ្មោច

4 ឆ្នាំ មុន

ខ្មោច ព្រាយ បិសាច សំដៅ​ដល់​មនុស្ស​ដែល​ស្លាប់​ពិត​ៗ ដោយ​ចងក គេ​ធ្វើឃាត លង់ទឹក ពស់​ចឹក ជាដើម ពេល​ដាច់ខ្យល់​ទៅ…

ខ្មោច ព្រាយ បិសាច សំដៅ​ដល់​មនុស្ស​ដែល​ស្លាប់​ពិត​ៗ ដោយ​ចងក គេ​ធ្វើឃាត លង់ទឹក ពស់​ចឹក ជាដើម ពេល​ដាច់ខ្យល់​ទៅ ព្រលឹង​ក៏​នៅ​វិលវល់​ក្នុង​ភព​អសុរកាយ សណ្ឋិត​តាម​ចុងឈើ​នានា ហើយ​តែងតែ​យាយី​មនុស្ស​យក​សំណែន​។ ខ្មោច​ប្រភេទ​នេះ​បើ​ត្រូវការ​កម្ចាត់​គឺ​មាន​របៀប​ធ្វើ​ត្រូវ​យក​ពុទ្ធមន្ត​មក​សូត្រ ។

បាលី​បង្ក្រាប​ខ្មោច ព្រាយ បិសាច​តាម​បែប​ពុទ្ធមន្ត​មាន​ច្រើន​មេ ច្រើន​គាថា តែ​យើង​សូម​បង្ហាញ​តែ​១​គាថា «​ទុក្ខ​ប្ប​ត្តា ច និ​ទ្ទុ​ក្ខា ភយ​ប្ប​ត្តា ច និ​ព្ភ​យា សោ​កប្ប​ត្តា ច និ​ស្សោកា ហោ​ន្តុ ស​ព្វេ បិ បា​ណិ​ណោ​» ។

ពុទ្ធមន្ត​នេះ សម្រាប់​ព្រះ សង្ឃ​សូត្រ​ព្រះ​បរិត្ត ឬ​រំដោះគ្រោះ​ញាតិ​ញោម និង​សូត្រ​ក្នុង​ពេល​ស្រាវ​ខ្សែ​សីមា​អំបោះ​ចង​ព័ទ្ធ​ជុំវិញ​អ្នកមាន​គ្រោះ ដែល​ត្រូវ​សូត្រ​រំដោះគ្រោះ​នេះ ។

ពុទ្ធមន្ត​នេះ មាន​សេចក្តី​ប្រែ​ថា «​សត្វ​ទាំងឡាយ​ទាំងពួង ដែល​ដល់​ហើយ​នូវ​សេចក្តី​ទុក្ខ សូម​ឱ្យ ជា​សត្វ​បាត់​សេចក្តី​ទុក្ខ​ទៅ ដែល​ដល់​ហើយ​នូវ​ភ័យ សូម​ឱ្យ​ជា​សត្វ​បាត់​ភ័យ​ទៅ ដែល​ដល់​ហើយ​នូវ​សេចក្តី​សោក សូម​ឱ្យ​ជា​សត្វ​បាត់​សេចក្តី​សោក​ទៅ​» ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ