ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិវេណ​មុខ​អង្គរ​កំពុង​រៀបចំ​សណ្ដាប់​ធ្នាប់​​ ខណៈ​នៅ​មាន​អ្នក​ទេស​ចរ​បន្ដ​ដើរ​កម្សាន្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​កែ​លម្អ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ទេសភាព​បៃតង សណ្ដាប់ធ្នាប់​សាធារណៈ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ដែល​កិច្ចការ​ទាំងនេះ​ផ្តោត​ទៅ​លើ​ការ​បញ្ចៀស​ការ​ដក់​ទឹក​ក្នុង​រដូវវស្សា ការ​ពង្រីក​វាលស្មៅ​បៃតង ការ​ដាំ​កូន​ឈើ​ប្រណីត ការ​រៀប​ចំ​អ្នក​លក់ដូរ​ចល័ត ការ​រៀបចំ​ឲ្យ​ចូល​ទៅ​ចត​ក្នុង​ទីតាំង​ចំណត និង​បញ្ឈប់​ការ​ចត ឬ​ឈប់​រថយន្ត…

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​កែ​លម្អ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ទេសភាព​បៃតង សណ្ដាប់ធ្នាប់​សាធារណៈ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ដែល​កិច្ចការ​ទាំងនេះ​ផ្តោត​ទៅ​លើ​ការ​បញ្ចៀស​ការ​ដក់​ទឹក​ក្នុង​រដូវវស្សា ការ​ពង្រីក​វាលស្មៅ​បៃតង ការ​ដាំ​កូន​ឈើ​ប្រណីត ការ​រៀប​ចំ​អ្នក​លក់ដូរ​ចល័ត ការ​រៀបចំ​ឲ្យ​ចូល​ទៅ​ចត​ក្នុង​ទីតាំង​ចំណត និង​បញ្ឈប់​ការ​ចត ឬ​ឈប់​រថយន្ត ឬ​រ៉ឺ​ម៉ក​កង់​បី​ក្រៅ​ទីតាំង​ចំណត ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​កិច្ចការ​នោះ​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ចុងខែ​កុម្ភៈ មក ជា​ដំណាក់កាល​ៗ និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​មុន​ដំណាច់ឆ្នាំ​២០២០ ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងអំណរគុណ​ដល់​អាជីវករ អ្នកបើកបរ​រថយន្ត រ៉ឺ​ម៉ក​កង់​បី មគ្គុទ្ទេសក៍​ទេសចរណ៍ ភ្ញៀវ​ទេសចរ រួម​និង​សាធារណជន​ទាំងអស់ ដែល​សហការ​ចូលរួម​ក្នុង​កិច្ចការ​រៀបចំ​សណ្ដាប់​ធ្នាប់​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​របៀបរៀបរយ សក្ដិ​សមជា​គោលដៅ​ទេសចរណ៍​សម្រាប់​ពិភពលោក ។

ចំណែក​ដំណើរ​ទេសចរណ៍​របស់​អ្នកទេសចរ​នៅ​តែ​មាន​ក្នុង​រមណីយដ្ឋាន​អង្គរ ថ្វីបើ​កំពុង​ស្ថិត​ក្នុងអំឡុងពេល​មាន​បញ្ហា​ប្រឈម ខ្លះ​ៗ​ពី​ជំងឺ​កូ​វី​ដ​១៩​ក្ដី ។ ប្រភព​ដដែល​បញ្ជាក់​ថា «​យើង​ឃើញ​ថា ភ្ញៀវ​ទេសចរ​ទាំងនោះ​ហាក់​មានការ​យល់​ដឹង ការ​ថែទាំ​សុខភាព និង​មិន​មានការ​ភ័យ​ខ្លាច​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​មក​កាន់​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​ដូច​ជា​ខេត្តសៀមរាប​ឡើយ »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ