ជប៉ុន​គ្មាន​ការ​ផ្លាស់​ប្តូរ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឡើយ ទោះ​​បី​ផ្ទុះ​វីរុស Covid-19


អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​ លោក Yoshihide Suga បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មិន​មានការ​ផ្លាស់​ប្តូរ​ផែនការ​ណាមួយ​សម្រាប់​ព្រឹ​តិ្ត​ការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ២០២០ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា​នោះ​ទេ ហើយ​ក៏​មិន​ចាំបាច់​ប្រកាស​ពី​ស្ថានភាព​អាសន្ន​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 នោះ​ដែរ​។

លោក Yoshihide Suga បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ក្រុម​អ្នកជំនាញ​បាន​និយាយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា គ្មាន​ការ​ផ្ទុះ​រាលដាល​នៃ​វីរុស Covid-19 ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទេ ដូច្នេះ​មិន​ចាំ​បាច់​ដាក់​ប្រទេស​មួយ​នេះ​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​នោះ​ឡើយ ប៉ុន្តែ​ជប៉ុន​ក៏​កំពុង​តែ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​របស់​ខ្លួន កំឡុង​ពេល​ដែល​វីរុស​នេះ​កំពុង​បន្ត​រីក​រាលដាល​។

សូម​បញ្ជាក់​ជូន​ថា​ ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ២០២០ នឹង​ធ្វើការ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ស្រប​ពេល​ដែល​ពិធី​បិទ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​ ៕ (ដកស្រង់​ចេញពី​៖ Reuters)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ