ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ពិភពលោក​នឹង​ការ​រាតត្បាត​សកល​នៃ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រតិកម្ម​សំខាន់​ៗ​ជុំវិញ​ពិភពលោក​បាន​កើតឡើង ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ជំងឺ​កូ​វី​ដ​១៩ ឈាន​ដល់​ដំណាក់កាល​រាតត្បាត​សកល ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ បាន​ប្រកាស​មិន​អោយ​ពលរដ្ឋ​អឺរ៉ុប​ចូល​អា​មេ​រិ​ក ក្នុង​រយៈពេល​៣០​ថ្ងៃ ដោយសារ​តែ​នៅ​អឺរ៉ុប​កំពុង​តែ​មានការ​ឆ្លង​ខ្លាំង ។ ចំណែក​លោក​ប្រធានាធិបតី…

ប្រតិកម្ម​សំខាន់​ៗ​ជុំវិញ​ពិភពលោក​បាន​កើតឡើង ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ជំងឺ​កូ​វី​ដ​១៩ ឈាន​ដល់​ដំណាក់កាល​រាតត្បាត​សកល ។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ត្រាំ បាន​ប្រកាស​មិន​អោយ​ពលរដ្ឋ​អឺរ៉ុប​ចូល​អា​មេ​រិ​ក ក្នុង​រយៈពេល​៣០​ថ្ងៃ ដោយសារ​តែ​នៅ​អឺរ៉ុប​កំពុង​តែ​មានការ​ឆ្លង​ខ្លាំង ។

ចំណែក​លោក​ប្រធានាធិបតី ឌូ​តែ​តេ នៃ​ប្រទេស​ហ្វី​លី​ពី​ន បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ ១៩ ។ អា​ល្លឺ​ម៉​ង់​ឯណោះ​វិញ​លោកស្រី អែន​ជេ​ឡា ម៉ា​កែ​ល ប្រកាស​ថា ប្រជាជន​អា​ល្លឺ​ម៉​ង់រ​ហូត​ដល់​៧០​ភាគរយ អាច​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ។ ចំណែក​ប្រទេស​ឥណ្ឌា​វិញ​បាន​ប្រកាស​លុប​ចោល​ទិដ្ឋាការ​ស្ទើរ​ទាំងអស់ សម្រាប់​បរទេស​ហើយ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ភូមា ដោយ​បារម្ភ​ពី​ការ​រាលដាល​នៃ​មេរោគ​នាំ​អោយ​ហួស​សមត្ថភាព គ្រប់គ្រង​របស់ វិស័យ​សុខាភិបាល​របស់​ខ្លួន ។

ប្រទេស​ដា​ណឺ​ម៉ា បាន​បិទ​សាលា និង​សកល​វិទ្យាល័យ​ទាំងអស់ នៅ​ពេល​ដែល​មេរោគ​កូ​វី​ដ​បាន​កើនឡើង មួយ​ជា​ដប់​ដង​ឡើង​ដល់​៥១៤​ករណី តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ ។ ប្រទេស​អ៊ី​តា​លី​ឯណោះ​វិញ​បាន​បញ្ជា​អោយ​បិទ​ហាង​ទាំងអស់​ដោយ​លើកលែងតែ​ហាង​លក់​ម្ហូបអាហារ និង​ឪ​ស​ថ​ស្ថាន បន្ទាប់​ពី​ចំនួន​អ្នក​បាត់បង់​ជីវិត​ឡើង​ពី​១៩៦​នាក់ ដល់​៨២៧​នាក់ តែ​ក្នុង​រយៈពេល​២៤​ម៉ោង ។

ចំណែក​អង្គការ​សុខភាព​ពិភពលោក និង​អង្គ​កាករ​សហប្រជាជាតិ​វិញ​បាន​អំ​វាវ​នាវ​ដល់​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​បង្កើន​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​មូ​យ​មេរោគ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ