ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ ហាម​ជន​បរទេស​ទាំង​អស់​ធ្លាប់​ស្នាក់​អាស្រ័យ​​នៅ​​អឺរ៉ុប​ចូល​ប្រទេស

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អឺរ៉ុប  ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​១១​មីនា​ពី​ការ​ផ្អាក​រយៈពេល​៣០​ថ្ងៃ​ការ​ចូល​ក្នុង​សហរដ្ឋអាមេរិក​របស់​ជនបរទេស​ទាំងអស់ ដែល​ធ្លាប់​ស្នាក់​អាស្រ័យ​នៅ​អឹ​រ៉ុ​ប ​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ដែល​បែប​នេះ​នាំ​ឲ្យ​មាន​ព្យុះ​ថ្មី​លើ​បណ្ដា​ទីផ្សារ​។ នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​សម្រេច​ចាត់​បណ្ដា​សកម្មភាព​ខ្លាំង​តែ​ចាំបាច់…

សហរដ្ឋអាមេរិក​-​អឺរ៉ុប  ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​១១​មីនា​ពី​ការ​ផ្អាក​រយៈពេល​៣០​ថ្ងៃ​ការ​ចូល​ក្នុង​សហរដ្ឋអាមេរិក​របស់​ជនបរទេស​ទាំងអស់ ដែល​ធ្លាប់​ស្នាក់​អាស្រ័យ​នៅ​អឹ​រ៉ុ​ប ​ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ដែល​បែប​នេះ​នាំ​ឲ្យ​មាន​ព្យុះ​ថ្មី​លើ​បណ្ដា​ទីផ្សារ​។

នៅ​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​សម្រេច​ចាត់​បណ្ដា​សកម្មភាព​ខ្លាំង​តែ​ចាំបាច់ ដើម្បី​ការពារ​សុខភាព​និង​សុខមាលភាព​របស់​ប្រជាជន​អា​មេ​រិ​ក​។ លោក​បន្ត​ថា​ដើម្បី​រារាំង​អ្នក​ឆ្លង​ថ្មី​ៗ​ចូល​ក្នុង​ប្រទេស​យើង ខ្ញុំ​នឹង​ផ្អាក​រាល់​ដំណើរ​មក​ពី​អឹ​រ៉ុ​ប​ឆ្ពោះ​មក​កាន់​អា​មេ​រិ​ក​សម្រាប់​រយៈពេល​៣០​ថ្ងៃ ដោយ​លោក​លើក​ឡើង​ថា សហភាព​អឹ​រ៉ុ​ប​ពុំ​បាន​ធ្វើការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា​នោះ​ឡើយ​។

វិធានការ​នោះ​ដែល​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១២​មីនា​ទៅ នឹង​មិន​ទាក់ទិន​ជាមួយ​ប្រទេស​អង់គ្លេស​ឡើយ​។ វា​ក៏​នឹង​អនុវត្ត​ដែរ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បង្ខាំង​ទុក​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ​នៅ​អឺរ៉ុប មុន​មក​កាន់​សហរដ្ឋអាមេរិក លើកលែងតែ​ពលរដ្ឋ​អា​មេ​រិ​ក​និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ដែនដី​អា​មេ​រិ​ក​។

ជា​រឿង​ពុំ​ធ្លាប់​មាន​ពី​មុន​មក ក្រសួងការបរទេស​អា​មេ​រិ​កបាន​ស្នើ​ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​ចៀសវាង រាល់​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​។

តម្លៃ​ប្រេង​បាន​ធ្លាក់​ដល់​ជាង​៦%​នា​ព្រឹក​ថ្ងៃ​ទី​១២​មីនា​នៅ​អា​សី​ុ​ក្រោយ​សុន្ទរកថា​របស់​ប្រធានា​ធិបតី​អា​មេ​រិ​ក ហើយ​ត​មៃ្ល​ភាគហ៊ុន​ក្រុង​តូ​ក្យូ​និង​ក្រុង​ហុងកុង​ក៏​ធ្លាក់​ចុះ​ដ៏​គំហុក​ដែរ​។

ប៉ុន្មាន​ម៉ោង​មុន​សុន្ទរកថា​របស់​លោក​ត្រាំ នាយក​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​បង្ការ​ជំ​ងឹ​អា​មេ​រិ​ក លោក​ROBERT REDFIELD​វាយ​ត​មៃ្ល​ថា គ្រោះថ្នាក់​សំខាន់​នៃ​ការ​ឆ្លង​រាលដាល​នៃ​វីរុស សម្រាប់​​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ឆ្លង​លើស​ពី​១.០០០​នាក់​រួច​ហើយ​នោះ មក​ពី​អឺរ៉ុប​។ លោក​អះអាង​ថា ការ​គំរាមកំហែង​ពិតប្រាកដ​សម្រាប់​យើង​ពេល​នេះ​គឹ​អឺរ៉ុប​។ គឺ​អ្នក​ឆ្លង​នៅ​ប្រទេស​យើង​ជា​អ្នក​មក​ពី​ទីនោះ​។ បើ​និយាយ​ឲ្យ​ច្បាស់​ទៅ​អឹ​រ៉ុ​ប​គឺជា​ចិន​ថ្មី​។

មនុស្ស​ជាង​២០.០០០​នាក់​បាន​ឆ្លង​វីរុស​នៅ​អឹ​រ៉ុ​ប​ហើយ​៩៣០​នាក់​ស្លាប់​។ លើ​ពិភពលោក​មាន​អ្នក​ឆ្លង​កើន​ដល់​១២៤.១០១​នាក់ ជំរឿន​ឃើញ​ក្នុង​ប្រទេស​និង​ដែនដី​១១៨ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​៤.៥៦៦​នាក់​។

នៅ​បារាំង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​កត់សម្គាល់​ឃើញ​អ្នក​ស្លាប់​ថ្មី​១៥​នាក់​ទៀត នាំ​ឲ្យ ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​ដោយសារ​វីរុស​នេះ​នៅ​ទីនោះ​ឡើង​ដល់​សរុប​៤៨​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​២.២៨១​នាក់​រាប់​ឃើញ​ចាប់តាំងពី​ដំណាច់​ខែមករា​មក​។ មាន​អ្នក​ឆ្លង​ថ្មី​ជិត​៥០០​នាក់​កត់សម្គាល់​ឃើញ បើ​ប្រៀបធៀប​ទៅ​នឹង​តុល្យការ​មុន​។ មាន​អ្នកជំងឺ​១០៥​នាក់​បានជា​សះ​ស្បើយ​។

នៅ​អឹ​រ៉ុ​ប​ដែរ​ប្រទេស​ដា​ណឹ​ម៉ាក់​កាលពី​យប់​ថ្ងៃ​ទី​១១​មីនា បាន​ប្រកាស​ពី​បណ្ដា​វិធានការ​ម៉ឺ​ង​ម៉ាត់​បំផុត​នានា ដើម្បី​ប្រឆាំង​នឹង​វីរុស​នោះ ដែល​ឆ្លង​ដល់​មនុស្ស​ជាង​៥០០​នាក់​ហើយ​ក្នុង​ប្រទេស​នេះ​។ បណ្ដា​សាលារៀន សាកលវិទ្យាល័យ​និង​បណ្ណាគារ​ត្រូវ​បិទទ្វារ ហើយ​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​១០០​នាក់​។​បណ្ដា​មន្ត្រី​រដ្ឋការ​ស្នើ​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​។

នៅ​អៀរ​ឡង់​មាន​អ្នក​បាត់​បង់​ជីវិត​​ដំបូង​ម្នាក់ ខណៈ​អ្នក​ឆ្លង​មាន​៣៤​នាក់​ក្នុង​ប្រទេស​នេះ​។ នៅ​អ៊ីតា​លី​មានការ​ឆ្លង​រាលដាល​ខ្លាំង​ច​ជាងគេ ដោយនៅ​ទីនោះ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១០.០០០​នាក់​ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ជាង​៦០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ