ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អង្គការ​សុខភាព​ពិភព​លោក​​ប្រកាស​ការ​ឆ្លង​ទូ​ទាំង​ទ្វីបលោក

4 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ អង្គការ​សុខភាព​ពិភពលោក​WHO កាលពី​ថ្ងៃ​ទី​១២​មីនា​បាន​ចាត់​ទុក​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ពេល​នេះ​ឆ្លង​ដល់​មនុស្ស​ជាង​១១០.០០០​នាក់​លើ​ពិភពលោក ចាប់តាំងពី​ដំណាច់​ខែធ្នូ​មក​ថា ជា​ការ​ឆ្លង​ពាសពេញ​ទ្វីបលោក តែ​អះអាង​ថា​វីរុស​នោះ​អាច​រំងាប់​បាន​វិញ​។ យោង​តាម​WHO​ថា រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ…

អង្គការ​សុខភាព​ពិភពលោក ៖ អង្គការ​សុខភាព​ពិភពលោក​WHO កាលពី​ថ្ងៃ​ទី​១២​មីនា​បាន​ចាត់​ទុក​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ពេល​នេះ​ឆ្លង​ដល់​មនុស្ស​ជាង​១១០.០០០​នាក់​លើ​ពិភពលោក ចាប់តាំងពី​ដំណាច់​ខែធ្នូ​មក​ថា ជា​ការ​ឆ្លង​ពាសពេញ​ទ្វីបលោក តែ​អះអាង​ថា​វីរុស​នោះ​អាច​រំងាប់​បាន​វិញ​។

យោង​តាម​WHO​ថា រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ចំនួន​អ្នក​ឆ្លង​នៅ​ក្រៅប្រទេស​ចិន​មាន​ការ​កើនឡើង​គុណ​នឹង​១៣ ហើយ​ចំនួន​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​បាន​កើន​៣​ដង​។

អគ្គនាយក​WHO​លោក​TEDROS ADHANOM GHEBREYESUS ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ហ្ស៊ឺ​ណែវ​ថ្លែង​ថា យើង​មានការ​ព្រួយ​បារ​ម្ភ​ដ៏​ជ្រាលជ្រៅ ទាំង​ចំពោះ​កម្រិត​អាសន្ន​នៃ​ការ​ឆ្លង​និង​ភាព​ធ្ងន់ធ្ងរ ទាំង​កម្រិត​អាសន្ន​នៃ​ការ​មិនសូវ​មាន​ប្រតិកម្ម​ពួតដៃគ្នា​តប​ឲ្យ​ក្ដៅ​គគុក​លើ​ពិភពលោក​។ ដូ​ច្នេះ​យើង​យល់​ថា ​វីរុស ​COVID-19​ អាច​ចាត់ទុកជា​ការ​ឆ្លង​នៅ​ទូ​ទាំង​ទ្វីប​លោក។ យើង​ពុំដែល​ឃើញ​ការ​ឆ្លង​ណាមួយ​ដែល​សាហាវ​លឿន​ដូច​វីរុស​នេះ​ឡើយ​។

លោក​អះអាង​ទៀត​ថា​ហៅ​សភាពការណ៍​ថា ជា​ការ​ឆ្លង​ទូ​ទាំង​ទ្វីបលោក ព្រោះ​ការ​គំរាមកំហែង​នៃ​វីរុស​នោះ​ពុំ​មានការ​ផ្លាស់​ប្ដូរ​។ បែប​នេះ​នាំ​ឲ្យ​WHO​មិន​មានការ​ផ្លាស់​ប្ដូរ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ក៏​មិន​ផ្លាស់​ប្ដូរ​ចំពោះ​អ្វី​ដែល​បណ្ដា​ប្រទេស​ត្រូវ​តែ​ធ្វើ​ដែរ​។

ប្រមុខ​WHO​វាយតម្លៃ​ថា ក្នុង​បណ្ដា​ថ្ងៃ​និង​ស​ប្ដា​ហ៍​ខាង​មុខ ចំនួន​អ្នក​ឆ្លង​និង​អ្នក​បាត់​បង់​ជីវិត ព្រមទាំង​ប្រទេស​ដែល​រង​ប៉ះពាល់​នឹង​កាន់តែ​កើនឡើង​។ តែ​ជា​ថ្មី​ម្ដងទៀត​លោក​បាន​អំពាវនាវ ដល់​បណ្ដា​ប្រទេស​ឲ្យ​បញ្ចេញ​ប្រតិកម្ម ដើម្បី​ទប់​ការ​ឆ្លង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ជាង​៤.០០០​នាក់​ហើយ​លើ​ពិភពលោក​។

យើង​ត្រូវ​តែ​ប្រកាន់​យក​ភាព​ហានក្លា​កាន់តែ​ខ្លាំង​។ ប្រទេស​ជា​ច្រើន​ហាក់​សម្ដែង​ថា​វីរុស​អាច​លុប​បំបាត់​ឬ​យកឈ្នះ​បាន​។ ដូច​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​WHO​បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរ​ជាតិ​ឲ្យ​ពួតដៃគ្នា ទប់​ការ​ឆ្លង​ជា​ជាង​គ្រាន់តែ​ខំប្រឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​។ លោក​បាន​រិះគន់​បណ្ដា​ប្រទេស​ដែល​លើក​ពី​លក្ខខណ្ឌ​ច្រើន​ហួសហេតុ​ពេក ដូច​ជា​មាន​តែ​មនុស្ស​ចាស់​ឬ​មនុស្ស​ត្រឡប់​មក​ពី​ចិន​ដើម្បី​ធ្វើតេស្ត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ