អានុភាព​នៃ​សក់កណ្តាញ់


អ្នកស្រុក​មាន​ជំនឿ​ថា បើ​មនុស្ស​ណា​ម្នាក់​មាន​សក់កណ្តាញ់​ស្អិត​ជាប់​គ្នា​បេះ​មិន​ចេញ ជា​អ្នកមាន​ឫទ្ធិ​បារមី​ខ្លាំងពូកែ ព្រោះ​មាន​ខ្មោច​ព្រាយ​បិសាច​ចាំ​ថែរក្សា ។

សក់កណ្តាញ់​ជា​សក់​ដែល​ក្រញាញ់​ចាក់​ស្រែះ​ជាប់​បេះ​មិន​ចេញ​ដូច​ជ័រស្អិត ។ តាម​ធម្មតា​សក់កណ្តាញ់​គេ​មិន​ហ៊ាន​កាត់ ឬ​កោរ​ចេញ​ទេ ព្រោះ​ខ្លាច​ម្ចាស់​សក់​នោះ​ឈឺ ឬ​កើត​មាន​គ្រោះអាក្រក់​ផ្សេង​ៗ​កើតឡើង ប៉ុន្តែ​បើ​សក់​នោះ​ចេះ​តែ​រីក​ធំ​ទៅ​ៗ ចាស់​អាច​ធ្វើ​ពិធីសែនព្រេន​បន្តិចបន្តួច​ដើម្បី​សុំ​កាត់​សក់កណ្តាញ់​នោះ​ចេញ ទើប​មិន​មានទុក្ខ​ភ័យ ។

សក់កណ្តាញ់​អាច​ជាស​ក់រប​ស់មនុស្ស​ស្រី ឬ​ប្រុស ដែល​កណ្ដាញ់​ជាប់​គ្នា ដូច​សំបុកចាប ។ សក់​នេះ ច្រើន​ជា​របស់​រូប​មេមត់ ឬ​មេ​ស្មឹង​ជា​អ្នក​កាន់​ថែរក្សា ។ ខ្មែរ​យើង​ជឿ​ថា​សក់កណ្តាញ់​នេះ​មាន​ឫទ្ធិ​បារមី​ពូកែ​មាន​ខ្មោច​អារក្សអ្នកតា​តាម​ថែរក្សា​រាល់ថ្ងៃ ។ សាន សារិន

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ