ចាប់ឡាន១គ្រឿងដឹក​ជញ្ជូនសុទ្ធតែ​ឈើ​ កំពុងចាំម្ចាស់ដោះ​ស្រាយ​


ខេត្តស្ទឹងត្រែង​ ៖ ​រថយន្ត​ប្រភេទ​ទេស​ចរណ៍​ចំណុះ​១៥​កៅអី​មួយ​គ្រឿង ត្រូវ​​បង្ក្រាប​​ពីកម្លាំង​បរិ​ស្ថាន​​នុ​រក្ស​នៃ​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ ធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវលំ​អូរ​ម្មៀត​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង​ កាលពី​ថ្ងៃ​ទី​១០​ មីនា​ ហើយ​បច្ចុប្បន្ន​កំពុងរក្សា​ទុក​នៅប៉ុស្តិ៍​បរិស្ថាន​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ថ្ងៃទី១២ មីនា នេះ​ ដោយ​កម្លាំង​រឹបអូសបាន​​វត្ថុតាង​ផងដែរ។​

លោក អេ​ង ភិ​រ៉ុ​ង ប្រធាន​មន្ទីរបរិស្ថាន​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា​ រថយន្ត​ខាងលើ​ដឹក​ជញ្ជូន​ឈើដែល​ជា​ ផលិតផល​ពាក់កណ្តាលសម្រេច ​ចេញពី​ដែន​គ្រប់គ្រង​ដោយ​បរិស្ថាន ​។​ លោក​បន្ត​ថា​ ក្រោយកម្លាំង​​បរិ​ស្ថាន​នុ​រក្ស​អនុវត្ត​ច្បាប់ បាន​នាំ​វត្ថុ​តាង​រួម​មធ្យោបាយ​បម្រើ​អោយ​បទ​ល្មើ​សមក​រក្ស​ទុក​នៅ​ប៉ុស្តិ៍​ការពារ​បរិស្ថាន​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​។

លោក​បានប្រាប់​កោះសន្តិភាព​ នា​ថ្ងៃ​ទី​១២​ មីនា​ ដដែល​នេះ​ថា​ រថយន្ត​ខាងលើ​ គឺ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​បាន​ចែង​ជា​ធរមាន​យោង​តាម​មាត្រ​៥៩​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​វត្ថុ​តាង​ពិត​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ។ រីឯ​ម​ធ្យោបាយ​ដឹក​ជញ្ជូន​ត្រូវ​កំណត់​រយៈ១៥​ថ្ងៃ​ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​មុន​ពេល​បញ្ជូន​ទៅ​ប្រព័ន្ធ​តុលាការ​។

បច្ចុប្បន្ន​រថយន្ត កំពុង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​អភិ រក្ស​បរិស្ថាន​ស្រុក​បូ​រី​អូរ​ស្វាយ​រង់ចាំម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាមច្បាប់​ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ