ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ជួយ​ព្យា​បាល​បញ្ហា​ឡើង​ពពែភ្នែក​

4 ឆ្នាំ មុន

បញ្ហា​ឡើង​ពពែភ្នែក គឺជា​រោគ​ឆ្លង​មួយ​នៃ​ក្រពេញ​ខ្លាញ់​ដែល​ស្ថិត​ក្នុង​ត្របកភ្នែក​។ ជា​ទូទៅ​ជំងឺ​នេះ​នឹង​បាត់​ទៅ​វិញ ឬ​ជា​សះស្បើយ​ឯកឯង​ក្នុង​កំឡុង​ពេល​មិនយូរ​ជាង ១ ឬ ២ ស​ប្តា​ហ៍​ឡើយ​។ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅ​មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ឆាប់​ជា​សះស្បើយ​និង​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh…

បញ្ហា​ឡើង​ពពែភ្នែក គឺជា​រោគ​ឆ្លង​មួយ​នៃ​ក្រពេញ​ខ្លាញ់​ដែល​ស្ថិត​ក្នុង​ត្របកភ្នែក​។ ជា​ទូទៅ​ជំងឺ​នេះ​នឹង​បាត់​ទៅ​វិញ ឬ​ជា​សះស្បើយ​ឯកឯង​ក្នុង​កំឡុង​ពេល​មិនយូរ​ជាង ១ ឬ ២ ស​ប្តា​ហ៍​ឡើយ​។
ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅ​មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ឆាប់​ជា​សះស្បើយ​និង​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធីសាស្ត្រ​បែប​ធម្មជាតិ​មួយ​ចំនួន​ដើម្បី​ព្យាបាល​ជំងឺ​ពពែ​ភ្នែក ៖

១. ស្អំ​កម្ដៅ ៖ ការ​ស្អំ​កម្ដៅ​លើ​ពពែភ្នែក ឬ​ពពែ​ឆ្កែ ជួយ​បង្កើន​ល្បឿន​នៃ​ការ​ធ្លាយ​បែក និង​ការ​ហូរ​ខ្ទុះ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ក្រណាត់​ស្អាត​មួយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ហើយ​ពូត​ឱ្យ​ស្ងួត​សិន​សឹម​ដាក់​ស្អំ​លើ​ត្របកភ្នែក​។ ទុក​ចោល​សម្រាប់​រយៈពេល ៥​នាទី ឬ​រហូត​ដល់​អស់​ក្ដៅ សឹម​ដក​ចេញ​។ ព្យាយាម​ធ្វើ​ស្អំ​ឲ្យ​បាន​ពី ៣ ទៅ ៤ ដង ជា​ប្រចាំ​រហូត​ដល់​ខ្ទុះ​ធ្លាយ​។

២. តែ​បៃតង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ឆុងតែ​នៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ បន្ទាប់​មក​ជ្រលក់​ក្រណាត់​ស្អាត​ចូល ហើយ​ពូត​ឱ្យ​ស្ងួត​ទឹក​ខ្លះ​សិន សឹម​ដាក់​ស្អំ​លើ​ត្របកភ្នែក​សម្រាប់​រយៈពេល ៥​នាទី​។ អនុវត្ត​សារ​ឡើង​វិញ​ឱ្យ​បាន​ច្រើន​ដង​រាល់ថ្ងៃ រហូត​ដល់​ខ្ទុះ​ចេញ​អស់​។

៣. រមៀត ៖ រមៀត​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។ ដូច្នេះ​ហើយ​ទើប​ការ​ប្រើប្រាស់​វា​ដើម្បី​ជូត​លាង​សម្អាត​ត្របកភ្នែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​អាច​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​បាន​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ដាំទឹក ២ ពែង​ក្នុង​ឆ្នាំង រួច​បន្ថែម​រមៀត ១ ស្លាបព្រា​បាយ​ចួ​ល​។ ទុក​ឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​យក​ស្បៃ​ក្រណាត់​ស្អាត​មក​ច្រោះ ហើយ​ប្រើប្រាស់​ទឹក​រមៀត​កម្ចាត់​មេរោគ​លើ​ត្របកភ្នែក​។ អ្នក​ក៏​គួរ​ទទួលទាន​អាហារ​លាយ​ជាមួយ​រមៀត​ផង​ដែរ ដើម្បី​ឲ្យ​ឆាប់​ជា​ពី​ខាងក្នុង​។

៤. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​យក​សាច់​ប្រទាល​កន្ទុយក្រពើ​បិត​លើ​ពពែភ្នែក​និង​ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ សាច់​ប្រទាល​កន្ទុយក្រពើ​ជួយ​សម្លាប់​បាក់តេរី ការពារ​ការ​ឆ្លង​មេរោគ កាត់​បន្ថយ​ការ​រលាក និង​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​។

៥. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​ប្រឆាំង​បាក់តេរី​ដែល​ល្អ​សម្រាប់​ព្យាបាល​បញ្ហា​ឡើង​ពពែភ្នែក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ធម្មជាតិ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ល្បាយ​នេះ​ហើយ​លាប​ផ្ដិត​ថ្នម​ៗ​លើ​ពពែភ្នែក​សម្រាប់​រយៈពេល ១ នាទី​។ អនុវត្ត​ឱ្យ​បាន ៣ ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ថ្ងៃ​។

៦. ទឹក​ស្អាត៖ គន្លឹះ​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​ព​ន្លឿ​នភា​ព​ជា​សះស្បើយ​នៃ​បញ្ហា​ឡើង​ពពែភ្នែក គឺ​ការ​រក្សា​អនាម័យ​ភ្នែក​ជាប់​ជា​និច្ច​។ លាង​សម្អាត​ភ្នែក​ជាមួយ​ទឹក​ស្អាត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី ៥ ទៅ ៦ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។ កុំ​ភ្លេច​លាង​សម្អាត​ដៃ​ឱ្យ​ស្អាត​សិន​ផង​៕

សម្គាល់​៖ កុំ​ចាក់ ឬ​ច្របាច់​ខ្ទុះ​នៃ​ពពែភ្នែក​ឱ្យ​សោះ​ចៀសវាង​បញ្ហា​ឆ្លង​មេរោគ​! ហើយ​ក៏​កុំ​ស្ទាក់​ស្ទើ​នឹង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អាកា​រៈ​មិន​ធូរស្រាល ឬ​ពពែភ្នែក​នេះ​ប៉ះពាល់​ដល់​ការ​មើលឃើញ​របស់​អ្នក ឬ​វា​មិន​ព្រម​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យូរ​ជាង ១ ឬ ២ ស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ