ជំនាញ​ទន់​សំខាន់​ៗ ៣ ដែល​អ្នក​ត្រូវការ​ដើម្បី​ជោគជ័យ​ក្នុង​ការងារ


បុគ្គល​ជា​ច្រើន​រូប​ផ្តោត​ស្មារតី និង​កម្លាំង​របស់​ពួក​គេ​ក្នុង​ការ​រៀន​ព្រមទាំង​ពង្រឹង​ជំនាញ​រឹង​របស់​ខ្លូ​ន​ដើម្បី​ដើរ​បាន​កាន់តែ​ឆ្ងាយ​ក្នុង​ការងារ ។ ជាក់ស្តែង ជំនាញ​រឹង​ពិតជា​សំខាន់​ណាស់ ប៉ុន្តែ​ក្រុមហ៊ុន​កាន់តែ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏​កំពុង​តែ​រក​មនុស្ស​ដែល​មាន​ជំនាញ​ទន់​ដែរ ។
ក្នុង​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Google ជាដើម​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនាញ​ទន់​ដូច​ជា​ជំនាញ​ណែនាំ​អ្នក​ដទៃ ទំនាក់ទំនង និង​ជំនាញ​ស្តាប់​ជាដើម ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការងារ អ្នក​គួរតែ​ចាប់ផ្តើម​រៀន ឬ​ពង្រឹង​ជំនាញ​ទន់​ដូច​ខាងក្រោម​នេះ​៖

១. ភាព​ច្នៃប្រឌិត
ភាព​ច្នៃប្រឌិត​ស្ថិត​ក្នុង​ចំណោម​ជំនាញ​ទន់​ដែល​ក្រុមហ៊ុន​កំពុង​តែ​រក ហើយ​វា​មិន​ត្រឹមតែ​សំខាន់​សម្រាប់​មនុស្ស​ដែល​ធ្វើការ​ផ្នែក​ច្នៃ​ម៉ូ​ដ ឬ​ផ្នែក​ផ្សព្វផ្សាយ​ទេ ។ ភាព​ច្នៃប្រឌិត​ពិតជា​មាន​លក្ខណៈ​សំខាន់​ក្នុង​ស្ទើរតែ​គ្រប់​ផ្នែក​ក្នុង​ក្រុមហ៊ុន​ដូច​ជា​ធនធានមនុស្ស និង​ផ្នែក​សេវាកម្ម​អតិថិជន​ជាដើម ព្រោះ​អ្នក​ដែល​មានគំនិត​ច្នៃប្រឌិត​ជា​មនុស្ស​ដែល​មានគំនិត​ថ្មី​ៗ និង​ដំណោះស្រាយ​ថ្មី​ៗ​ដែល​អាច​ជួយ​ដល់​ស្ថាប័ន​កា​ងារ​បាន ។

២. ភាព​ឆ្លាត​វៃ​ក្នុង​សង្គម
គ្រាន់តែ​ឆ្លាត​វៃ​ក្នុង​ថ្នាក់ និង​មាន​ពិន្ទុ​ខ្ពស់ គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ឈានមុខ​អ្នក​ដទៃ​នៅ​កន្លែង​ការងារ​ឡើយ ។ ភាព​ឆ្លាត​វៃ​ក្នុង​សង្គម​ក៏​មាន​សារៈសំខាន់​ដែរ ហើយ​វា​ទាក់ទង​ទៅ​នឹង​សមត្ថភាព​ក្នុង​ការ​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ កសាង​ទំនាក់ទំនង​ល្អ​ៗ និង​ឆ្លងកាត់​ឧបសគ្គ​ផ្សេង​ៗ​ក្នុង​សង្គម​ជាដើម ។

៣. ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល
អ្នក​ប្រហែលជា​គិត​ថា​គ្រាន់តែ​ចេះ​ប្រើ Microsoft Office គឺ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការងារ​ហើយ តែ​គំនិត​នេះ​គឺ​ខុស​ទាំងស្រុង ។ បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​បាន​គ្រប់គ្រង​កន្លែង​ការងារ​ស្ទើរតែ​គ្រប់​ទីកន្លែង ហើយ​បច្ចេកវិទ្យា​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ស្ទើរតែ​គ្រប់​នាទី​ថែម​ទៀត ។

ដោយហេតុ​ដូចនេះ​ទើប​មនុស្ស​ត្រូវការ​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ដែល​រួម​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​ដើម្បី​រក វិភាគ និង​បង្កើត​ព័ត៌មាន និង​ជំនាញ​បច្ចេកទេស​ផ្សេង​ៗ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ