ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO៖ កូ​វី​ដ១៩ជា«​ជំងឺ​រាតត្បាត​សា​កល​​»ដូច​គ្នា​នឹង​ជំងឺអេដស៍​ដែរ

4 ឆ្នាំ មុន

(អង្គការ​សុខភាព​ពិភពលោក) ហៅ​កាត់​ថា WHO បាន​ប្រកាស​ជា​ផ្លូវការ ដោយ​ចាត់​ទុក​ជំងឺ​កូ​វី​ដ​១៩ ថា​ជា«​ជំងឺ​រាតត្បាត​ជា​សាកល​» (Pandemic) ដូច​គ្នា​នឹង​ជំងឺអេដស៍​ដែរ ដែល​គិត​ត្រឹម​ថ្ងៃ​ទី១២ មីនា…

(អង្គការ​សុខភាព​ពិភពលោក) ហៅ​កាត់​ថា WHO បាន​ប្រកាស​ជា​ផ្លូវការ ដោយ​ចាត់​ទុក​ជំងឺ​កូ​វី​ដ​១៩ ថា​ជា«​ជំងឺ​រាតត្បាត​ជា​សាកល​» (Pandemic) ដូច​គ្នា​នឹង​ជំងឺអេដស៍​ដែរ ដែល​គិត​ត្រឹម​ថ្ងៃ​ទី១២ មីនា ​នេះ។ ការ​ឆ្លង​សរុប​មាន​ជាង​១២៦.០០០នាក់​នៅ​ប្រទេស​ ជាង១២០លើ​ពិភពលោក ក្នុង​នោះ​ឈឺ​ធ្ងន់ធ្ងរ​៖ ជិត​៦.០០០នាក់ និងបាត់បង់ជីវិតមាន​៤.៦២៧នាក់​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រទេស​អុី​តា​លី​ប្រកាស​បិទ​គ្រប់​សកម្មភាព​ពាណិជ្ជកម្ម ការិយាល័យ​ការងារ ភោជ​នីយដ្ឋាន និង​ហាង​ទំនិញ​នានា លើកលែងតែឱសថស្ថាន មធ្យោបាយ​ធ្វើ​ដំណើរ ហាង​លក់​គ្រឿងទេស ប៉ុណ្ណោះ ក្រោយ​ពី​មាន​អ្នក​ឆ្លង​ថ្មី២.៣១៣នាក់​ តែ​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​ឡើង​ដល់១២.៤៦២ និង​បាត់បង់ជីវិត​​៨២៧នាក់​ ។

ចំណែក​ចិន​ក៏​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​សុខាភិបាល និង​សម្ភារទៅ​ជួយ​អ៊ី​តា​លី​តាម​ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ ។ ខណៈ​វ៉ា​ស៊ី​ន​តោន​របស់​សហរដ្ឋអាមេរិក​ ប្រកាស​ស្ថានភាព​គ្រាអាសន្នដោយ​លុប​ចោល​កម្មវិធី​ប្រគំតន្ត្រី ការ​ជួបជុំ​សូត្រធម៌ និង​ការ​ដើរ​ក្បួន​នានា​ ។

អ្នក​ឆ្លង​សរុប​ទូ​ទាំង​សហរដ្ឋអាមេរិក​៖ជាង​១.៣០០នាក់ ​និង​បាត់បង់ជីវិតមនុស្ស៣៨​នាក់​ (​ស្លាប់​ថ្មី​៨នាក់​) ហើយ​អា​មេ​រិ​ក​ក៏​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ ​និង​ទំនិញ​ពី​អឺរ៉ុប​ចូល​សហរដ្ឋអាមេរិក​រយៈពេល​៣០​ថ្ងៃ លើកលែង​ចក្រភព​អង់គ្លេស​ ៕

អត្ថបទសរសេរ ដោយ