ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​អនុប្រធាន​ការិយាល័យ​នៃ​ក្រសួងទេសចរណ៍​​ម្នាក់​ទៅ​តុលាការ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ព័ត៌មាន​ស្តី​ពី​ករណី​អនុប្រធាន​ការិយាល័យ​​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួងទេសចរណ៍ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​សមត្ថកិច្ច ​បណ្តាល​ឲ្យ​រង​របួស ដោយ​មិន​លើក​ទេ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ។ គួររំលឹកថា មិនដឹង​ប្រញាប់​ទៅ​ណា…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ព័ត៌មាន​ស្តី​ពី​ករណី​អនុប្រធាន​ការិយាល័យ​​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួងទេសចរណ៍ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​សមត្ថកិច្ច ​បណ្តាល​ឲ្យ​រង​របួស ដោយ​មិន​លើក​ទេ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ។ គួររំលឹកថា មិនដឹង​ប្រញាប់​ទៅ​ណា បុក​ស្នងការ​រង​២​នាក់ រួច​បុក​មន្ត្រី​សមត្ថកិច្ច​ម្នាក់​ទៀត

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៖

លោក​វរសេនីយ៍ទោ សែ​ម រតនា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់​ថា ដោយ​មានការ​ឯកភាព​យល់ព្រម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជន​បង្ក​ដែល​បេ​ី​កបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ឈ្មោះ ឆាយ គឹ​ម​ហួង ដែល​បេ​ី​ក​បុក​សមត្ថកិច្ច​កំពុង​អនុវត្ត​ការងារ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស មុខ​វត្ត​កោះ ស្ថិត​ក្នុង​ខណ្ឌដូនពេញ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​យោង​លេ​ី​មាត្រា​៨៣ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវ​ផ្តន្ទាទោស​ចាប់ពី​៦​ខែ ដល់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​២​លាន ដល់​១០​លាន​រៀល ។

​សូម​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ពេល​ដែល​ក្រុមការងារ​ត្រួតពិនិត្យ​រឹត​បន្តឹង​ចរាចរណ៍​ផ្លូវគោក នៅ​ក្នុង​ទឹកដី​ខណ្ឌដូនពេញ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស មុខ​វត្ត​កោះ ដឹកនាំ​ប្រជុំជួរ​ដោយ​លោកស្រី​ឧត្តមសេនីយ៍ទោ សុ​ឹ​ម ផា​ណុំ ​និង​លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការ​រង ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក Highlander មួយ​គ្រឿង ស្លាក​លេខ ភ្នំពេញ ២BD-៩៨៦៧ បាន​បេ​ី​កបរ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង​ដោយ​ឈ្មោះ ឆាយ គឹ​ម​ហួង បាន​បេ​ី​ក​បុក​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​អោយ​រង​របួសធ្ងន់​១​នាក់ និង​របួសស្រាល​២​នាក់ នៅ​លេ​ី​មហាវិថី​ព្រះ​មុនី​វង្ស មុខ​វត្ត​កោះ ខណ្ឌដូនពេញ ។

ទោះ​បីជា​យ៉ាងណា​ក្តី​ រង់ចាំ​តាមដាន​​បន្ត​ទៅ​ទៀត នៅ​ដំណាក់​ស្ថាប័ន​អយ្យការ​ជនជាប់សង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អ្វី ដើម្បី​ដាក់​ជូន​ទៅ​ខាង​ចៅក្រម​សើ​ប​សួរ​សម្រេច​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ