កីឡាករ​បាល់ទាត់​ម្នាក់​​​ទៀតហើយ​ ធ្វើតេស្ត​រក​ឃើញ​​មាន​ផ្ទុកវីរុស Covid-19


ខ្សែការពារ Timo Hubers របស់​ក្លិប Hannover 96 នៅ​លី​គ​លំដាប់​ទី​២​អា​ល្លឺ​ម៉​ង់ 2.Bundesliga ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19 ។

ខាង​ក្លិប Hannover 96 ជឿជាក់​ថា​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ឆ្លង​វីរុស​ខាងលើ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង Hildesheim កាលពី​ថ្ងៃ​សៅរ៍​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក្លិប Hannover 96 បានឱ្យ​ដឹង​ថា Hubers ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ភ្លាម​ៗ បន្ទាប់​ពី​បាន​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើតេស្ត​នៅ​ពេល​ដែល​គេ​បានដឹង​ថា គេ​បាន​ទាក់ទង​ជាមួយ​និង​អ្នកមាន​ផ្ទុក​វីរុស​នេះ​។

ក្លិប​ក៏​ជឿជាក់​ថា Hubers មិន​អាច​ចម្លង​ទៅ​កាន់​សមាជិក​ក្នុង​ក្រុម​ផ្សេង​ទៀត​បាន​ទេ ដោយសារ Hubers មិន​បាន​ទាក់ទង​ជាមួយ​ពួក​គេ​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មុន​។ ទោះ​យ៉ាងណា​ក៏​ដោយ​ជា​ការ​ប្រុង​ប្រយ័ត្ន​កីឡាករ និង​បុគ្គលិក​ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​។

Timo Hubers បាន​និយាយ​ថា​គេ​មិន​បាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេរ​ហូត​មក​ដល់​ពេល​នេះ​។ នៅ​ពេល​គេ​ដឹង​ថា​មនុស្ស​ម្នាក់ ដែល​បាន​នៅ​ជាមួយ​គេ​នៅ​ឯ​ព្រឹត្តិការណ៍​នោះ បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន រូបគេ​ក៏​បាន​រាយការណ៍​ទៅ​កាន់​វេជ្ជបណ្ឌិត​ដោយ​ផ្ទាល់ ហើយ​បាន​ចូល​ទៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​នៅ​ឯ​ផ្ទះ​ ៕ (ដកស្រង់​ចេញពី​៖ Goal.com)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ