ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកជា​មនុស្ស​ងាយ​ចាញ់បោក​គេ​ទេ?

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឮ​រឿង​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​ចាញ់បោក​អ្នក​បោកប្រាស់​អស់ទ្រព្យ​សម្បត្តិ​មួយ​គ្រួសារ តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​នោះ តើ​អ្នក​ងាយ​នឹង​ចាញ់បោក​អ្នក​ដទៃ​ដែរ​ទេ? មនុស្ស​ភាគច្រើន​គិត​ថា មាន​តែ​មនុស្ស​ដែល​ល្ងង់​ទេ​ដែល​ចាញ់បោក​អ្នក​ដទៃ​ច្រើន​ជាងគេ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​លទ្ធផល​ច្រើន​ជាង​នេះ​ទៀត ។ មនុស្ស​ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ និង​មនុស្ស​ដែល​ជោគជ័យ​ក៏​អាច​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​ខាងលើ​បាន​ដូច​គ្នា​ដែរ ។…

អ្នក​ប្រហែលជា​ធ្លាប់​ឮ​រឿង​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​ចាញ់បោក​អ្នក​បោកប្រាស់​អស់ទ្រព្យ​សម្បត្តិ​មួយ​គ្រួសារ តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ការ​នោះ តើ​អ្នក​ងាយ​នឹង​ចាញ់បោក​អ្នក​ដទៃ​ដែរ​ទេ?

មនុស្ស​ភាគច្រើន​គិត​ថា មាន​តែ​មនុស្ស​ដែល​ល្ងង់​ទេ​ដែល​ចាញ់បោក​អ្នក​ដទៃ​ច្រើន​ជាងគេ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​លទ្ធផល​ច្រើន​ជាង​នេះ​ទៀត ។ មនុស្ស​ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ និង​មនុស្ស​ដែល​ជោគជ័យ​ក៏​អាច​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​ខាងលើ​បាន​ដូច​គ្នា​ដែរ ។
យោង​ទៅ​តាម​ការ​សិក្សា​មួយ​របស់​អ្នក​ស្រាវជ្រាវ​មក​ពី University of Sidney ក្នុង​ប្រទេស​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា មាន​ចំណុច​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាយ​ចាញ់បោក​អ្នក​ដទៃ ។

ចំណុច​ទី​មួយ គឺ​ភាព​ក្នុង​ការ​ងាយ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ពី​អ្នក​ដទៃ ។ ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ងាយ​ជឿ​តាម​អ្នកលក់​ឲ្យ​ទិញ​អ្វីមួយ​ដែល​អ្នក​មិន​មាន​គម្រោង​ទិញ​ពី​មុន​មក​នោះ អ្នក​ប្រហែលជា​មាន​ភាគរយ​ច្រើន​ជាង​មនុស្ស​ទូទៅ​ក្នុង​ការ​ចាញ់បោក​អ្នក​ដទៃ​ហើយ ។
ចំណុច​ទី​ពីរ គឺ​ការ​អសមត្ថភាព​ក្នុង​ការ​មើលឃើញ​ភាព​មិន​គួរ​ឲ្យ​ជឿជាក់​របស់​អ្នក​ដទៃ ។ មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប្រាប់​ដល់​មនុស្ស​ម្នាក់​ថា​មនុស្ស​ម្នាក់​ទៀត​កំពុង​តែ​កុហក តែបើ​អ្នកជា​មនុស្ស​ដែល​មិន​មាន​សមត្ថភាព​ក្នុង​ការ​មើលឃើញ​មុខសញ្ញា​ទាំងនេះ​ទេ​នោះ អ្នកជា​មនុស្ស​ដែល​ងាយ​នឹង​ចាញ់បោក​អ្នក​ដទៃ​ដែរ ។

ប្រសិនបើ​អ្នកមាន​ចំណុច​ខាងលើ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ជៀសវាង​ការ​ចាញ់បោក​អ្នក​ដទៃ​អស់ទ្រព្យ​សម្បត្តិ? ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អត្ត​ច​រិ​ករប​ស់មនុស្ស​ផ្លាស់​ប្តូរ​បន្តិចបន្តួច​ដែរ​ក្នុង​រយៈពេល​មួយ​ជីវិត​របស់​មនុស្ស ហើយ​បទ​ពិសោធន៍​ក្នុង​ការ​ចាញបោក​អ្នក​ដទៃ​ម្តង​ឬ​ពីរ​ដង​អាច​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ក្រោយ​ៗ ។

លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អ្នកដឹង​ថា​ខ្លួន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ងាយ​នឹង​ចាញ់បោក​អ្នក​ដទៃ​ហើយ អ្នក​គួរតែ​កាន់តែ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ពេល​ដែល​ជួបនឹង​ឱកាស​រក​លុយ​ដែល​សន្យា​ថា​នឹង​រក​ប្រាក់​ចំណេញ​មក​ឲ្យ​អ្នក​វិញ​ច្រើន​ជ្រុល​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ