ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ករណី​ជនជាតិ​អង់គ្លេស​២​នាក់ ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​កំពង់ចាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ត្រឹម​យប់​ថ្ងៃ​ទី​១២ ខែមីនា​នេះ បាន​ប្រកាស​រក​ឃើញ​ជនជាតិ​អង់គ្លេស​ប្តី​ប្រពន្ធ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជិះ​តាម​នាវា ហើយ​កំពុង​ចត​នៅ​កំពង់ចាម ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ត្រឹម​យប់​ថ្ងៃ​ទី​១២ ខែមីនា​នេះ បាន​ប្រកាស​រក​ឃើញ​ជនជាតិ​អង់គ្លេស​ប្តី​ប្រពន្ធ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជិះ​តាម​នាវា ហើយ​កំពុង​ចត​នៅ​កំពង់ចាម ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១២ ខែមីនា​នេះ ស្តី​ពី​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ លើ​បុរស​ជនជាតិ​អង់គ្លេស​មាន​អាយុ​៧៣​ឆ្នាំ និង​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៣ ឆ្នាំ ជា​អ្នកដំណើរ តាម​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី (Viking CruiseJouney) នៅ​ខេត្ត​កំ​ពង​ចាម ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នកដំណើរ​សេសសល់​តាម​នាវា​ខាងលើ បាន​យក​សំណាក​សរុប​ចំនួន​៥៩​នាក់ នៅ​ខែ​ទី​១១ ខែមីនា​នេះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័ កម្ពុជា​នៅ​វេលា​យប់​ម៉ោង​២១​យប់​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា​បាន​បង្ហាញ​ថា បុរស​ជនជាតិ​អង់គ្លេស​អាយុ​៧៣​ឆ្នាំ (​ជា​ស្វាមី​) និង​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​៦៩​ឆ្នាំ (​ជា​ភរិយា​) វិជ្ជមាន វីរុស​កូ​វី​ដ​១៩ ។

ក្រសួង​បញ្ជាក់​ថា ៖«​សរុប​អ្នកដំណើរ​ជា​ជនជាតិ​អង់គ្លេស​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​ចំនួន​៣​នាក់ ក្នុង​ចំណោម​អ្នកដំណើរ និង​អ្នកបំរើ​ការ​នៅ​លើ​នាវា​ទាំងអស់​៦៤​នាក់ ។ បច្ចុប្បន្ន​មន្ទី​សុខាភិបាល​ខេត្តកំពង់ចាម បាន​ចាត់ចែង​យក​បុរស និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ទាំង​ពី​នេះ​មក​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​ក្នុង​មន្ទី​ពេទ្យ ដើម្បី​ព្យាបាល និង​តាមដាន​សុខភាព​គាត់ ។ អ្នកដំណើរ​ផ្សេង​ទៀត​ចំនួន​៦១​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវ​យក​មក​ដាក់​ដោយឡែក​នៅ​ទីកន្លែង​សមរម្យ​នៅ​លើគោក ដើម្បី​តាមដាន​សុខភាព ។

ក្រសួង​បញ្ជាក់​ថា ៖«​បុរស និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​មាន​វិជ្ជមាន​វីរុស​១៩ ដែល​ជា​ស្វាមី និង​ភរិយា ខាងលើ​នេះ​ជា​អ្នកដំណើរ​តាម​នាវា​ឈ្មោះ Viking Cruise Journey ដែល​នាវា​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ច​ត្តា​ឡឺ​ស័ក​នៅ​ទីសំចត​ទន្លេរ​នៃ​រី​រួម​ខេត្តកំពង់ចាម តាំងពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ ក្នុង​រយៈពេល​១៤​ថ្ងៃ​» ។

ដើម្បី​តាមដាន​រក​ជំងឺ​នេះ ក្រសួងសុខាភិបាល​បាន​អះអាង​ថា ក្រុមការងារ​ក្រសួងសុខាភិបាល វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ និង​មន្ទី​សុខាភិបាល​ខេត្តកំពង់ចាម រួម​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​អាជ្ញាធរ​ខេត្ត​អង្គការ​សុខាភិបាល​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​កិច្ច​ការងារ​នេះ​បន្ត​ទៀត ហើយ​ក្រសួង​នឹង​បន្ត​ជម្រាប ជូន​សាធារណៈជន​នូវ​បច្ចុប្បន្នភាព​ហេតុការណ៍​ថ្មី​ៗ បន្ថែម​ទៀត ប្រសិនបើ​មាន​ករណី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ