ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ ៨​មីនា អ្នកស្រី ទ្រី ដា​ណា ជប់​លៀង​​ឱ្យ​តំណាង​ចែកចាយ​ឆ្នើម ១០០០​​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ កន្លង​មកនេះ ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២០ កន្លង​មកនេះ ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​រៀបចំ​កម្មវិធី​ជប់លៀង​ធំ​មួយ​ជូន​ដល់​តំណាង​ចែកចាយ​ឆ្នើម​ប្រមាណ ១០០០​នាក់ មក​ពី ២៥​ខេត្ត​-​រាជធានី ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍ និង​លើក​ទឹក​ចិត្ត​ឱ្យ​ខិតខំ​ប្រឹង​បន្ត ដើម្បី​សម្រេច​ជោគជ័យ​កាន់តែ​ខ្លាំង ។

អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​គំនិត​ថ្មី ពិភាក្សា​ចែករំលែក​បទ​ពិសោធន៍​ជោគជ័យ​ក្នុង​អាជីវកម្ម​ជាមួយ​ផលិតផល NNP ដែល​កំពុង​វាយលុក​ខ្លាំង​លើ​គ្រប់​ទីផ្សារ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ អ្វី​ដែល​គួរ​កត់សម្គាល់ គឺ​អ្នកតំណាង​ចែក​ចាយ​ផលិតផល​ទាំង​អស់នេះ សុទ្ធតែ​ទទួល​បាន​សមិទ្ធផល​ពិត​ៗ ដោយ​អ្នកខ្លះ​មាន​លទ្ធភាព​ទិញ​ផ្ទះ ទិញ​ឡាន និង​សងបំណុល​គេ​រួច​បន្តបន្ទាប់ ។

ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ ៨​មីនា អ្នកស្រី ទ្រី ដា​ណា បាន​ផ្ដាំផ្ញើ​ដល់​ស្ត្រី​ទាំងអស់ ឱ្យ​ចេះ​ចាប់​ផ្ដើម និង​ហ៊ាន​ប្រកប​អាជីវកម្ម​ដោយ​ខ្លួនឯង កុំ​ពឹងផ្អែក​លើ​ចំណូល​ប្ដី ។ ត្រូវធ្វើ​ជានា​រី​រឹង​មាំ ហើយ​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ​ក្ដី​ស្រមៃ ទៅ​ជា​សកម្មភាព ដើម្បី​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​មុខ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​​ទី​១៣ ខែឧសភា ឆ្នាំ ២០១៨ ។ ក្រោយ​សម្ពោធ​ជិត ២​ឆ្នាំ​មកនេះ ក្រុមហ៊ុន​កាន់តែ​មាន​សន្ទុះ​ខ្លាំង និង​មាន​អ្នក​ចូល​ជា​តំណាង​ចែកចាយ​បន្តបន្ទាប់​ប្រមាណ ៧​ម៉ឺន​នាក់​ទូ​ទាំង​ប្រទេស​៕ ដោយ​​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ